• 2019-12-23 02:48:02
  • ប្រដាល់

រិន​ សារ័ត្ន​ ផ្ដួល​ដៃគូ​ផុយ​ៗ​ឡើង​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​

  • 2019-12-23 02:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រៃវែង​ រិន​ សារ័ត្ន​ ប្រើ​ពេល​មិន​ដល់​១ទឹក​ផង ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​នៃ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ ធ្នូ​ ២០១៩។​

រិន សារ័ត្ន(ក្រហម)

តាម​ពិត​ទៅ​កីឡាករ​ល្អ​សាច់​ រិន​ សារ័ត្ន​ បាន​ឈ្នះ​​ស្វ័យប្រវត្តិ​បានឡើង​ទៅ​ជុំ​ទី២​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ​ទៅ​ហើយ​ ដោយ​សារ​តែ​ដៃគូ​រក្សា​ទម្ងន់​មិន​បាន​។​ យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ខូច​កម្មវិធី​ផង​នោះ​ រិន​ សារ័ត្ន​ នៅ​តែ​ប្រកួត​ជា​មួយ​ សល់​ ពិសិដ្ឋ​ ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា។​

រិន សារ័ត្ន ពេលឈ្នះដៃគូ

ការ​ប្រកួត​នេះ​គឺ​វា​លឿន​មែនទែន​ ពោល​អាច​និយាយ​បាន​ថា​ត្រឹម​រយៈពេល​ប្រហែល​១នាទី​ប៉ុណ្ណោះ​ សល់​ ពិសិដ្ឋ​ ត្រូវ​សន្លប់​ដោយ​ស្នៀត​ជង្គង់​ចាក់​ពី​ខាង​មុខ​របស់​ សារ័ត្ន​ បាត់​ទៅហើយ​បើ​ទោះ​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ក៏​មិន​អាច​ក្រោក​បន្ត​ដំណើរ​បាន​ទៀត​ទេ។​

ចំណែក​គូ​ពាន​រង្វាន់​១គូ​ទៀត​នោះ​គឺ​ អ៊ុង​ កំសត់​ ប៉ះ​ នូវ​ ដារ៉ូ​ អ្នក​ទាំង​ពីរ​នាក់​នេះ​គឺ​ប្រកួត​ស្វិតស្វាញ​ រហូត​ចប់​ពេញ​៣ទឹក​ទើប​អាច​រក​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​ទី២​បាន។​

កីឡាករ អ៊ុង កំសត់ ពេលឈ្នះដៃគូ

ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ រដូវ​កាល​ថ្មី​របស់​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ លើក​នេះ​គឺ​ដាក់​ឲ្យ​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ សប្ដាហ៍​ទី២​ ជុំ​ទី១​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​គឺ​ រិន​ សារ័ត្ន​ និង​ អ៊ុង​ កំសត់​ ជា​បេក្ខភាព​បាន​ឡើង​ទៅ​ជុំ​ទី២​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់