• 2019-12-20 02:34:28
  • កីឡា​ផ្សេង​ៗ

មិន​ធម្មតា!​ ស្រួង​ ភាវី​ ជាប់​ជា​កីឡា​ការិនី​ឆ្នើម​ប្រចាំ​ទ្វីប​អាស៊ី​លើ​ប្រភេទ​កីឡា​ស្នូឃ័រ​

  • 2019-12-20 02:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​​លើ​ហ្វេសបុក​របស់​កីឡា​ការិនី​ ស្រួង​ ភាវី​ មុន​នេះបាន​ឲ្យ​ដឹង​ថា​ អ្នក​នាង​មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង​ និង​ប្រទេស​កម្ពុជា​ជា​ខ្លាំង​ នៅ​ពេល​ដែល​ជាប់​ជា​កីឡា​ការិនី​ឆ្នើម​ប្រចាំ​ទ្វី​អាស៊ី​ លើ​ប្រភេទ​កីឡា​ស្នូឃ័រ​(ការ៉ុម)។​ ភាវី​ ជា​កីឡា​ការិនី​ខ្មែរ​ទី១​ដែល​បាន​ជាប់​ក្នុង​កម្មវិធី​នេះ។​

បញ្ជាក់​ដែរ​ថា​ ស្រួង​ ភាវី​ ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​ស្នូឃ័រ​(ការ៉ុម)​ បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​ កីឡា​ការិនី​កម្ពុជា​រូប​នេះ​គឺ​បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ ឈ្នះ​មេដាយ​ជា​ច្រើនលើ​ឆាក​អន្តរជាតិ៕​

កីឡា​ការិនី​ ស្រួង ភាវី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់