• 2019-12-19 08:25:15
  • បាល់ទាត់

ផ្លូវ​ការ​ Liverpool ទិញ​បាន​តារា​ឆ្នើម​ជប៉ុន​​ Minamino

  • 2019-12-19 08:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Takumi Minamino បាន​ក្លាយ​ជា​សមាជិក​ថ្មី​ផ្លូវ​ការ​របស់​ Liverpool នៅ​ថ្ងៃ​នេះ​ក្រោយ​ធ្វើ​តេស្ត​សុខភាព​ជាប់​ដោយ​ជោគជ័យ។​

តារា​ឆ្នើម​សញ្ជាតិ​ជប៉ុន​ត្រូវ​ Liverpool ទិញ​ពី​​ Red Bull Salzburg ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​ប្រមាណ​ជាង​១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​អាច​លេង​ឲ្យ​ក្លឹប​ថ្មី​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០២០​តទៅ។​ Minamino ស៊ុត​បញ្ចូល​ទី​៩​គ្រាប់​ និង​បញ្ជូន​បាល់​១១​ដង​ ក្នុង​២២​ប្រកួត​រដូវ​កាល​នេះ។

កីឡាករ​វ័យ​២៤​ឆ្នាំ​ នឹង​ពាក់​អាវ​លេខ​១៨​នៅ​ក្លឹប​ជើង​ឯក​អឺរ៉ុប​ ៦​សម័យ​កាល​ជា​លេខ​ចាស់​របស់​គេ​នៅ Salzburg។ "ការ​លេង​នៅ​ Premier League ពិសេស​លេង​ឲ្យ​ Liverpool គឺជា​ក្ដី​ស្រមៃ​តាំង​ពី​តូច។​ គោលដៅ​របស់​ខ្លួន​គឺ​ឈ្នះ Premier League និង​ Champions League ជាមួយ​ក្លឹប​"។ Minamino និយាយ​ដូច្នេះ៕

ប្រភព៖ Liverpool FC អត្ថបទ៖ រ័ត្ន

មតិយោបល់