- 2019-12-19 07:44:01
- កីឡាផ្សេងៗ
កីឡាការិនីឆ្នើម ប៉ាល់ ឆរស្មី ក្នុងនាមជាម្ចាស់ផ្ទះត្រូវតែខ្លាំង
- 2019-12-19 07:44:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីឆ្នើម ប៉ាល់ ឆរស្មី ក្នុងនាមជាម្ចាស់ផ្ទះត្រូវតែខ្លាំង
ចន្លោះមិនឃើញ
កីឡាការិនី ប៉ាល់ ឆរស្មី ថាក្នុងនាមជាម្ចាស់ផ្ទះត្រូវតែខ្លាំង ដូច្នេះម្នាក់ៗហ្វឹកហាត់ត្រៀមខ្លួនរយៈពេលជិតមួយឆ្នាំហើយ ទម្រាំឈ្នះមេដាយមាសពិភពលោក លើកទី៦ ដែលចាប់ផ្ដើមប្រកួតពីម្សិលមិញនៅវិមានពហុកីឡដ្ឋានជាតិ។
ប៉ាល់ ឆរស្មី បានឲ្យដឹងក្រោយឈ្នះមេដាយមាសពិភពលោកដំបូងឲ្យកម្ពុជាម្សិលមិញនេះថា អារម្មណ៍ពេលដែលជាកីឡាករ កីឡាការិនីម្ចាស់ផ្ទះគឺហាក់បារម្ភច្រើន និងមានសម្ពាធខ្លាំង។ ម្នាក់ៗហ្វឹកហាត់ច្រើន និងខ្លាំងបំផុត។ ការប្រកួតមុនៗជាភ្ញៀវមិនសូវជាមានសម្ពាធនោះទេ ប៉ុន្តែនៅពេលធ្វើជាម្ចាស់ផ្ទះបើកីឡាករខ្លួនឯងប្រកួតចាញ់ច្រើននោះគឺអន់ណាស់ ហេតុនេះហើយបានជាក្រុមវ៉ូវីណាមកម្ពុជាម្នាក់ៗខំប្រឹងហាត់តែម្ដង។
កីឡាការិនីវ៉ូវីណាមមួយរូបទៀតក្នុងក្រុមសម្ដែងនោះដែរបានឲ្យដឹងថា ការប្រកួតក្នុងផ្ទះខ្លួនលើកនេះពិតជារំភើប និងមានកម្លាំងចិត្តខ្លាំងតែម្ដង ដោយសារតែមានសិស្សសាលា និងអ្នកគាំទ្រច្រើនចាំស្រែកហ៊ោផ្ដល់កម្លាំងចិត្តនៅពេលប្រកួត។
រំលឹកដែរថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោក លើកទី៦ កីឡាវ៉ូវីណាម នៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះធ្វើឡើងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែធ្នូ ២០១៩ ខណៈប្រទេសចូលរួមមានចំនួន ២៤។ ចំណែកមេដាយមាសដំបូងរបស់កម្ពុជាម្សិលមិញនេះគឺឈ្នះលើវិញ្ញាសាសម្ដែងជាក្រុមផ្នែកនារី៕