• 2019-12-19 03:27:49
  • បាល់ទាត់

Varane បង្ហាញ​ពី​របួស​ស្នាម​ភ្លៅ ដែល​បង្ក​ដោយ​ខ្សែ​ការពារ​របស់ Barca

  • 2019-12-19 03:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Raphael Varane បាន​លេង​​យ៉ាង​ក្ដៅ​គគុក​​ក្នុង​វគ្គ​ទី​មួយ​នៃ​ការ​ប្រកួត El Clasico និង​មាន​ឱកាស​​ច្រើន​លើក​ក្នុង​ការ​ទទួល​បាន​បាល់​ប៉េណាល់ទី។

​ករណី​លើក​ទី​មួយ ខ្សែ​បម្រើ Ivan Rakitic បាន​ទាញ​អាវ​របស់ Varane បន្ទាប់​មក​ទៀត​ខ្សែ​ការពារ Clement Lenglet បាន​ជ្រុល​ជើង​បុក​ចំ​ភ្លៅ​គេ​ទៀត។ យ៉ាងណាមិញ Varane មិន​ទទួល​បាន​បាល់​ប៉េណាល់ទី​ណាមួយ​ឡើយ។

ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​បង្ហាញ​បង្ហាញ​ស្នាម​របួស​ដែល​បង្ក​ឡើង​ដោយ​មិត្ត​រួម​ជាតិ Lenglet លើ​ភ្លៅ​ខាង​ឆ្វេង​សុទ្ធ​តែ​ស្នាម​ក្រហម​ឆ្នូតៗ។ ចប់​ការ​ប្រកួត​ដ៏​តានតឹង​នៃ​ការ​ប្រកួត El Clasico ក្រុម​យក្ស​របស់​អេស្ប៉ាញ​ទាំង​ពីរ​បញ្ចប់​ត្រឹម​លទ្ធផល ០-០​ ប៉ុណ្ណោះ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់