• 2019-12-19 00:49:05
  • បាល់ទាត់

Clasico សោះ​កក្រោះ​ចប់​ទៅ​គ្មាន​គ្រាប់​​ដូច​គ្នា​ ច្រើន​តែ​កាត​លឿង​

  • 2019-12-19 00:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ El Clasico រវាង​ក្លឹប​យក្ស​ Real Madrid និង​ Barcelona បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ត្រឹម​ ០​-០​ ប៉ុណ្ណោះ​​ក្រោយ​ប្រយុទ្ធ​គ្នា​ជាង​៩០​នាទី​លើ​វាល​ស្មៅ ហើយមានការប្រើកាតលឿងរហូត៨។

ក្នុង​ប្រកួត​នោះ​ក្រុម​ភ្ញៀវ​ ហាក់​មាន​ប្រៀប​ជាង​​ម្ចាស់​ផ្ទះ​ដោយ​ស៊ុត​បញ្ចូល​ទី​ចំ​គោល​ដៅ​៤​លើក​ និង​ខុស​ទី​៦​លើក​ រី​​ឯ​ Barca ចំ​គោល​ដៅ​ត្រឹម​២​លើក​ និង​ខុស​ទី​៣​លើក។​ Gareth Bale មាន​ឱកាស​រក​គ្រាប់​បាល់​ឲ្យ​ Real បាន​១​គ្រាប់​តែ​ត្រូវ​អាជ្ញា​កណ្ដាល​ពិន័យ​បាល់​ក្រៅ​ល្បែង​ Offside លើ​ខ្សែ​ការពារ Ferland Mendy។​​ ​

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Barca នៅ​តែ​ឈរ​កំពូល​តារាង​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ Real ប៉ុន្តែ​ចំណេញ​គ្រាប់​បាល់​ច្រើន​ជាង។​ Sevilla ឈរ​លេខ​៣​តាម​ពី​ក្រោយ​ក្រុម​ទាំង​ពីរ​ចំនួន​៥​ពិន្ទុ។​

តា​ម​ផែន​ការ​ជំនួប​ El Clasico លើក​ទី​១៧៩​នេះ​ត្រូវ​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា​មក​ម្ល៉េះ​ប៉ុន្តែ​ត្រូវ​លើក​ពេល​ដោយ​សារ​អាជ្ញាធរ​ព្រួយ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​នៅ​កាតាឡាន់​ដែល​កំពុង​ទាមទារ​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ៕

ប្រភព៖ BBC អត្ថបទ៖ សៀនហួរ

មតិយោបល់