• 2019-12-18 08:06:01
  • បាល់ទាត់

Griezmann ថា ធ្លាប់​តែ​មើល El Clasico តាម​ទូរទស្សន៍ ឥលូវ​បាន​លេង​ផ្ទាល់​ហើយ

  • 2019-12-18 08:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Antonie Griezmann បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្វី​ៗ​នឹង​ក្លាយ​ជា​ការពិត ពេល​ដែល​គេ​បាន​ចូលរួម​លេង​​ El Clasico នៅ​យប់​នេះ។

​កីឡាករ​សញ្ជាតិ​បារាំង​រំពឹង​ថា​នឹង​​អាច​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​សម្រាប់ Barcelona ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍ Real Madrid ក្នុង​កីឡដ្ឋាន Camp Nou។ សម្រាប់​ប្រកួត​នេះ Griezmann មាន​ក្ដី​រីករាយ​ដែល​មាន​ចូលរួម​លេង El Clasico ដែល​កន្លង​ទៅ​​ធ្លាប់​មើល​តែ​តាម​ទូរទស្សន៍។

“វា​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​រងចាំ និង​សំខាន់​សម្រាប់​អ្នក​គាំទ្រ​និង​កីឡាករ​​ផ្ទាល់។ វា​តែងតែ​អស្ចារ្យ​សម្រាប់​ការ​ទស្សនា Clasico តាម​ទូរទស្សន៍ ហើយ​ពេល​នេះ​វា​គឺ​ជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការពិត​ដែល​អាច​ចូល​លេង​ប្រកួត​នេះ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់"។

ជំនួប​រវាង Barcelona និង Real Madrid នឹង​ធ្វើ​ការ​ប្រកួត​យប់​នេះ​​នៅ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ។ បច្ចុប្បន្ន​ Barca កំពុង​ឈរ​កំពូល​តារាង​មាន​៣៥​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Real Madrid៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់