• 2019-12-18 07:41:33
  • បាល់ទាត់

Club World Cup៖ Liverpool តតាំង​ជើង​ឯក​អាមេរិក​ខាង​ជើង​​នៅ​យប់​នេះ

  • 2019-12-18 07:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ចាប់​ផ្ដើម​យុទ្ធនាការ​ពាន​រង្វាន់​ FIFA Club World Cup នៅ​យប់​នេះ​ដោយ​ត្រូវ​ប្រឈម​មុខ​ជាមួយ ក្លឹប​ម៉ិកស៊ិក​ Monterrey ជា​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង។

ក្លឹប​ជើង​ឯក​ Champions League នឹង​ត្រូវ​លេង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​ ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ​វេលា​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ។​ រវាង​ក្រុម​ទាំង​ពីរ​នរណា​ឈ្នះ​នឹង​ត្រូវ​ទៅ​លេង​ជាមួយ​ក្រុម​ Flamengo ដែល​កំពុង​រង់​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ក្រុម​រហស្សនាម​ហង្ស​ក្រហម​ សម្លឹង​ការ​ឈ្នះ​ជើង​ឯក​ពិភព​លោក​លើក​ដំបូង​ ក្រោយធ្លាប់ត្រឹម​រង​ជើង​ឯក​ម្ដង​កាល​ពី​ឆ្នាំ​២០០៥។​ បើ​លើក​ពាន​មែន​ Liverpool នឹង​ក្លាយ​ជា​ក្លឹប​អឺរ៉ុប​ទី​៧​ដែលធ្លាប់​ឈ្នះ​ Club World Cup បន្ទាប់​ពី​ Real Madrid, Barcelona, AC Milan, Inter Milan, Manchester United និង​ Bayern Munich៕

ប្រភព៖ FIFA អត្ថបទ៖ រ័ត្ន

មតិយោបល់