• 2019-12-18 03:19:15
  • បាល់ទាត់

Pep សារភាព​ថា Arteta កំពុង​ត្រូវ​ Arsenal ទាក់ទង​ទៅ​ដឹកនាំ​

  • 2019-12-18 03:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola មិន​បាន​លាក់​បាំង​អ្វី​នោះ​ទេ​ ដោយ​​​បញ្ជាក់​ថា​ពិត​ជា​មាន​ការ​ចរចា​គ្នា​រវាង​ក្លឹប​ Arsenal និង​ជំនួយការ​របស់​លោក Mikel Arteta ពិត​ប្រាកដ​មែន។​ ​

Arteta

Arteta ត្រូវ​បាន​រាយការណ៍​ថា​កំពុង​នាំ​មុខ​បេក្ខភាព​ដែល​ត្រូវ​ជំនួស​លោក​ Unai Emery នៅ​កីឡដ្ឋាន​ Emirates ជា​ទី​ដែល​រូប​លោក​ធ្លាប់​ប្រកប​អាជីព​កាល​នៅ​ជា​កីឡាករ​ពី​ឆ្នាំ​២០១១ ដល់​២០១៦។​ ក្រោយ​ចូល​និវត្តន៍​ Pep បាន​យក​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ទៅ​ធ្វើ​ជា​គ្រូ​ជំនួយ​រហូត​ដល់​បច្ចុប្បន្ន។​

Arsenal ទើប​ត្រូវ​ City ត្របាក់​៣-០ នៅ​ Premier League ក្នុង​ទឹកដី​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​អាទិត្យ​។​ ក្រុម​រហស្សនាម​ កាំភ្លើង​ធំ​បច្ចុប្បន្ន​ឈរ​លេខ១០​ក្នុង​តារា​ ចាញ់​ក្រុម​លេខ​៤​ ចំនួន​៧​ពិន្ទុ​ និង​តាម​ពី​ក្រោយ​ Liverpool ដែល​ឈរ​ទី​កំពូល​ចំនួន​ ១៧​ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់