• 2019-12-18 00:30:00
  • កីឡា​ផ្សេង​ៗ

កុំភ្លេច!​ ជួយ​គាំទ្រ​កីឡា​ទេសចរណ៍​នឹង​ទៅ​ដល់​តាម​បណ្ដា​ខេត្ត​ មាន​ទាំង​កម្មវិធី​តន្ត្រី​ និង​កីឡា​ផ្សេងៗ​

  • 2019-12-18 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០២០​ ខាង​មុខ​នេះ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ ក្រសួង​ទេសចរណ៍​ និង​ក្រុម​សិល្បៈ​នឹង​បង្កើត​កម្មវិធី​កីឡា​ទេសចរណ៍​ ដែល​នឹងធ្វើ​ឡើង​តាម​បណ្ដា​ខេត្ត​នានា​ ដើម្បី​ផ្សព្វផ្សាយ​ឆ្ពោះ​នៅ​កាន់​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា។​

ទិដ្ឋភាពសន្និសីទម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០២០​ នេះ​រហូត​ទៅ​ដល់​ស៊ីហ្គេម​ ២០២៣​ តែ​ម្ដង​ ទន្ទឹមនិង​នេះកម្មវិធី​កីឡា​ទេសចរណ៍​នេះ​នឹង​ធ្វើដំណើរ​ទៅ​កាន់​បណ្ដា​ខេត្ត​នានាក្នុងប្រទេសកម្ពុជា។​

​អគ្គលេខាធិការ​រូប​នេះ​បន្ត​ថា​ គោលបំណង​ធំ​នៃ​ការ​រៀបចំ​កម្មវិធី​ខាង​លើ​នេះ​ឡើង​ គឺ​ចង់​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដើម្បី​ឲ្យប្រជាពលរដ្ឋ​តាម​ខេត្ត​នានា​បាន​ដឹង​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ​ព្រោះ​ជាព្រឹត្តិការណ៍ធំ និង​ជាលើក​ទី១​ហើយ​ដែល​រៀបចំ​នៅ​កម្ពុជា។​

ទិដ្ឋភាពសន្និសីទម្សិលមិញ

​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​នឹង​បំផុស​ឲ្យ​មហាជន​បាន​ចាប់​លេង​កីឡា​ណា​មួយ​ប្រភេទផង​ដែរ ​ព្រោះ​នៅ​ពេល​ព្រឹក​រហូត​ដល់​ល្ងាច​នឹង​មាន​ប្រភេទ​កីឡា​ជា​ច្រើន​ប្រកួត​លេង​កម្សាន្ត​ដូច​ជា​ជិះកង់​ រត់​ប្រណាំង​ និង​ប្រដាល់​ផង​ដែរ​ ខណៈ​ពេល​រាត្រី​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ទស្សនា​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់