• 2019-12-17 11:19:41
  • បាល់ទាត់

Messi គិត​ថា នរណា​អាច​ជំនួស Ronaldo បាន​នៅ Real Madrid?

  • 2019-12-17 11:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi បាន​និយាយ​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ​នៅ​មុន​ការ​ប្រកួត​ El Clasico ឈាន​ចូល​មក​ដល់​ថា ខ្សែ​ស្លាប​ Real Madrid ល្អ​ណាស់​ដែរ តែ​វា​ពិបាក​ណាស់​ដែល​ជំនួស​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo។

Messi បាន​លើកឡើង​ថា៖ " Hazard មាន​សមត្ថភាព​ គុណភាព និង​ជំនាញ​ច្រើន​បែប​យ៉ាង​ណាស់។ គេ​ជា​កីឡាករ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ផ្នែក​ការពារ​មាន​បញ្ហា ប៉ុន្តែ​ខ្ញុំ​គិត​ថា គេ​ខុស​ពី​ Cristiano ណាស់ ខុស​ច្រើន​កន្លែង​មែនទែន " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " វា​ពិបាក​ណាស់​ដែល​រក​អ្នក​ជំនួស Cristiano តែ​ Hazard ក៏​រាង​ល្អ​ដែរ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Hazard តាំង​ពី​ចូល​រួម​ជាមួយ​ Real Madrid មក ទើប​តែ​រក​បាន ១គ្រាប់​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​លេង​ ១៣ប្រកួត​គ្រប់​កម្មវិធី៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់