• 2019-12-16 12:54:12
  • បាល់ទាត់

គ្រូ Everton បង្ហើប​ហេតុផល​ រឿង​ដូរ​ Kean​ ចុង​ម៉ោង​

  • 2019-12-16 12:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី Moise Kean កំពុង​តែ​កក្រើក​ពេញ​បណ្ដាញ​សង្គម ដោយ​កីឡាករ​រូប​នេះ ត្រូវ​បាន​ប្ដូរ​ចូល​នៅ​នាទី​ទី៧០ ហើយ​ប្ដូរ​ចេញ​វិញ នៅ​នាទី​ទី៨៨។ ការ​ប្ដូរ​បែប​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​មាន​ភាព​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចាត់ការ​ Everton លោក Duncan Ferguson បាន​បកស្រាយ​ថា លោក​គ្រាន់​តែ​ចង់​ពន្យារ​ពេល​ការ​ប្រកួត​ប៉ុណ្ណោះ។

ក្រោយ​មក​ទៀត​ លោក Ferguson បាន​ពន្យល់​ថា Kean មាន​ទម្រង់​លេង​មិន​ស៊ី​សង្វាក់​នឹង​ការ​ប្រកួត ហើយ​លោក​យល់​ថា កីឡាករ​រូប​នេះ​មាន​វ័យ​ត្រឹម​ ១៩ឆ្នាំ ដូច្នេះ​គេ​អាច​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​គាំទ្រ​ Everton ទៅ​លើ​លោក Ferguson។ អ្នក​ខ្លះ​យល់​ថា អ្នក​ចាត់ការ​រូប​នេះ កំពុង​តែ​ក្ដិច​ត្រួយ​ក្មេង​ជំនាន់​ក្រោយ ឯ​អ្នក​ខ្លះ​ទៀត​យល់​ថា លោក Ferguson ធ្វើ​ឲ្យ​ Kean បាក់​មុខ​នៅ​ចំពោះ​មុខ​ទស្សនិកជន ៧៥,០០០នាក់៕

  • Manchester United ១-១ Everton

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់