• 2019-12-16 11:21:46
  • បាល់ទាត់

គូ​ប្រកួត​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ UCL បាន​ចេញ​ហើយ!

  • 2019-12-16 11:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ នាឯ​ទីក្រុង​នីយ៉ុង ប្រទេស​ស្វីស UEFA បាន​ធ្វើ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League។ គូ​ប្រកួត​ទាំង​នោះ​មាន​ដូច​ជា៖

  • Borussia Dortmund (អាល្លឺម៉ង់) ត្រូវ​ជួប​ជាមួយ Paris Saint Germain (បារាំង)

  • Real Madrid (អេស្ប៉ាញ) ត្រូវ​ជួប​ជាមួយ Manchester City (អង់គ្លេស)

  • Atalanta (អ៊ីតាលី) ត្រូវ​ជួប​ជាមួយ Valencia (អេស្ប៉ាញ)

  • Atletico Madrid (អេស្ប៉ាញ) ត្រូវ​ជួប​ជាមួយ Liverpool (អង់គ្លេស)

  • Chelsea (អង់គ្លេស) ត្រូវ​ជួប​ជាមួយ Bayern Munich (អាល្លឺម៉ង់)

  • Lyon (បារាំង) ត្រូវ​ជួប​ជាមួយ Juventus (អ៊ីតាលី)

  • Tottenham Hotspur (អង់គ្លេស) ត្រូវ​ជួប​ជាមួយ RB Leipzig (អាល្លឺម៉ង់)

  • Napoli (អ៊ីតាលី) ត្រូវ​ជួប​ជាមួយ Barcelona (អេស្ប៉ាញ)

គួរ​បញ្ជាក់​ផង​ដែរថា ការ​ប្រកួត​វគ្គ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ថ្ងៃទី១៩ ថ្ងៃទី២៥ និង​ថ្ងៃទី២៦ សម្រាប់​ជើង​ទី១ និង​ជើង​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃទី១០ ថ្ងៃទី១១ ថ្ងៃទី១៧ និង​ថ្ងៃទី១៨៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់