• 2019-12-16 03:23:14
  • ប្រដាល់

នួន​ រ៉ាថេប​ និង​ ខាំ​ សាបាន​ ឡើង​ទៅ​ជុំ​ទី២​មុន​គេ​នៃ​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ទម្ងន់​ ៦៣,៥​

  • 2019-12-16 03:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ស្រករ​ក្រោយ​ពីរ​រូប​ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ ខាំ​ សាបាន​ និង​កីឡាករ​ នួន​ រ៉ាថេប​ បាន​ឡើង​ទៅ​ជុំ​ទី២​នៃ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤​ ធ្នូ​ ២០១៩។​

នួន រ៉ាថេប(ខៀវ)

កា​ប្រកួត​ពាន​រង្វាន់​TV5​ រដូវកាល​ទី៧​ បាន​ចាប់​ផ្ដើម​ប្រកួត​ទៀត​ហើយ​ ប៉ុន្តែ​លើក​នេះ​ដាក់​ឲ្យ​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​វិញ​ម្ដង។​ ចំណែក​ថ្ងៃ​បើក​ឆាក​ប្រកួត​សប្ដាហ៍​ទី១​នេះ​គឺ​មាន​កីឡាករ​ ចិត្ត​ សុភី​ ប៉ះ​ នួន​ រ៉ាថេប​ ខណៈ​ ខាំ​ សាបាន​ ប៉ះ​ ពុទ្ធ​ អ៊ុំអ័ន។​

ខាំ សាបាន(ក្រហម)

ទាំង​ពីរ​គូ​ខាង​លើ​នេះ​គឺ​ប្រើ​ពេល​ពេញៗ​៣ទឹក​ដូច​គ្នា​ ទម្រាំ​អាច​រក​ជើង​ខ្លាំង​២រូប​ដើម្បី​ឈាន​ទៅ​ជុំ​ទី២​ វគ្គ​១៦នាក់​ចុង​ក្រោយ​ទៀត។​ កីឡាករ​ នួន​ រ៉ាថេប​ បាន​ឲ្យ​ដឹង​ដែរ​ថា​ រូប​គេ​មាន​គោលដៅ​ច្បាស់​គឺ​ចង់​ឡើង​ទៅ​វគ្គ​សំខាន់ៗ​បន្ត​ទៀត​ ដូច្នេះ​គឺ​តែងតែ​ចំណាយ​ពេល​ហ្វឹកហាត់​បាន​ច្រើន​ និង​បាន​ល្អ​ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ប្រជែង​ជា​មួយ​កីឡាករ​ដទៃ​ទៀត។​

កីឡាករ ខាំ​ សាបាន ឈ្នះ​ពិន្ទុ

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ TV5​ រដូវ​កាល​ទី៦​ ទម្ងន់​ ៦០​គីឡូក្រាម​ បាន​បញ្ចប់​ទៅ​ហើយ​ដោយ​ម្ចាស់​ពាន​បាន​លើ​កីឡាករ​ កូយ​ ឡាយ​ និង​លេខ២​ បាន​លើ​កីឡាករ​ ព្រឿង​ សុជាតិ។​ ចំណែក​រដូវ​កាល​ថ្មី​លេង​ក្នុង​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ សប្ដាហ៍​ទី១​ នួន​ រ៉ាថេប​ និង​ ខាំ​ សាបាន​ ឈ្នះ​ពិន្ទុ​ដៃគូ​ដូច​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់