• 2019-12-16 02:37:21
  • បាល់ទាត់

ទស្សនា​​២​គ្រាប់​របស់ Ronaldo រក​បាន​យប់​មិញ នាំ Juventus តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង

  • 2019-12-16 02:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ស៊ុត Cristiano Ronaldo អាច​រក​បាន​២​គ្រាប់​ម្នាក់​​កាល​ពី​យប់​មិញ ជួយ Juventus​ យក​ឈ្នះ Udineses ៣-១ តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង Inter Milan។

គ្រាប់​ដំបូង​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ធ្វើ​បាន​នាទី​ទី​៩ និង​គ្រាប់​ទី​ពីរ​នាទី​៣៧។ សម្រាប់​មួយ​គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​សេះ​បង្កង់​តែត​​ចូល​ដោយ​ខ្សែ​ការពារ Leonardo Bonucci ។ យ៉ាណា Udineses ក៏​អាច​ត​ដៃ​វិញ​បាន​១​គ្រាប់​ដែល​ជា​​ការ​សម្រេច​ទី​របស់​កីឡាករ Ignacio Pussetto។

ប្រកួត​យប់​មិញ​ជា​ការ​លេង​លើក​ទី​៧០០​ក្នុង​អាជីព​របស់​អ្នក​ចាំ​ទី​ជើង​ចាស់ Gianluigi Buffon។ Inter Milan បាន​ភ្លាត់​ស្មើ​ជាមួយ Fiorentina ជា​ឱកាស Juventus តាម​ស្មើ​៣៩​ពិន្ទុ​ក្នុង​តារាង Serie A៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់