• 2019-12-13 12:59:23
  • បាល់ទាត់

តម្លៃ​ខ្លួន​របស់​ Ronaldo ធ្លាក់​យ៉ាង​គំហុក​នៅ​ចុង​ឆ្នាំ២០១៩​នេះ

  • 2019-12-13 12:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ធ្លាក់​ត្រឹម​ ៨៣លាន​ដុល្លារ​នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ២០១៩​ នេះ​បើ​តាម​ការ​កំណត់​តម្លៃ​ចុង​ក្រោយ​បង្អស់​របស់​គេហទំព័រ​ដែល​មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ Transfermarkt។

តម្លៃ​ខ្លួន​ចុង​ក្រោយ​នេះ ធ្លាក់​ចុះ​ពី​តម្លៃ​ចាស់ ដែល​កំណត់​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៩ ជិត​ ២០​លាន​ដុល្លារ ដោយ​កាល​នោះ​ Ronaldo មាន​តម្លៃ​ក្នុង​ទីផ្សារ​ប្រមាណ ១០០លាន​ដុល្លារ។

តម្លៃ​ខ្លួន​ជាង ៨៣​លាន​ដុល្លារ ធ្វើ​ឲ្យ Ronaldo ជាប់​លេខ ២ នៅ​ Juventus ខាង​តម្លៃ​ខ្លួន​កីឡាករ​ថ្លៃ​ជាង​គេ ដោយ​លេខ ១ បាន​ទៅ​លើ ខ្សែ​ប្រយុទ្ធ​ជំនួយ​អាហ្សង់ទីន Paulo Dybala ដែល​មាន​តម្លៃ​ជាង ៩៥លាន​ដុល្លារ។

ចំណែក​ឯ​នៅ​ព័រទុយហ្គាល់​វិញ Ronaldo ជាប់​លេខ ៣ ដោយ​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Joao Felix និង​ខ្សែ​ស្លាប Manchester City កីឡាករ Bernardo Silva ជា​កីឡាករ​ថ្លៃ​ជាង​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដែល​មាន​តម្លៃ​ជាង ១១២លាន​ដុល្លារ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់