• 2019-12-13 08:28:46
  • បាល់ទាត់

Solskjaer ថា​កីឡាករ​ Man Utd បច្ចុប្បន្ន​​ល្អ​ៗ​មិន​ចាញ់​ក្រុម​ផ្សេង​ទេ ​

  • 2019-12-13 08:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer ពេញ​ចិត្ត​ជាមួយ​កីឡាករ​ទាំង​អស់​ដែល​ Manchester United កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​ ដោយ​​ត្រៀម​ទិញ​ថ្មី​​តែ​២ ឬ​៣​នាក់​ទៀត​ប៉ុណ្ណោះ។​

Ole

បុរស​សញ្ជាតិ​​ន័រវែស​គិត​​ថា​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​មាន​ធនធាន​មិន​ចាញ់​ក្រុម​ខ្លាំង​ដទៃ​ដូចជា​ Manchester City ឬ Liverpool ប៉ុន្មាន​ទេ​ បើ​ទោះ​ជា​បច្ចុប្បន្ន​​ពួកគេ​កំពុង​ចាញ់​ពិន្ទុ​ឆ្ងាយ​បន្តិច​ក្ដី។ "បើ​អ្នក​មើល​ទៅ​ក្រុម​របស់​យើង​គឺ​ប្រហាក់​ប្រហែល​នឹង​ក្រុម​ផ្សេង​ដែរ​ តែ​យើង​ត្រូវ​ការ​សមាជិក​ថ្មី​បន្ថែម​តិចតួច​ ដើម្បី​ពង្រឹង​តំបន់​ខ្វះខាត"។​ Ole និយាយ​។​ ​

គួរ​រម្លឹក​ថា​ United ទើប​យក​ឈ្នះ​ជើង​ខ្លាំង​ Manchester City ក្រៅ​ទឹកដី​ ដោយ​លទ្ធផល​ ២-១​ កាល​ពី​ពេល​ថ្មី​ នេះ​មិន​ទាន់​និយាយ​ពី​ការ​ប្រកួត​យក​ឈ្នះ​ Chelsea ៤-០ កាល​ពី​ដើម​រដូវ​កាល​ផង៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់