• 2019-12-12 23:54:11
  • បាល់ទាត់

Liverpool ជិត​ទិញ​បាន​ខ្សែ​បម្រើ​ឆ្នើម​ជប៉ុន​ដែល​ល្បី​ថា​ ល្អ​ និង ​ធូរ​ថ្លៃ​

  • 2019-12-12 23:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កាន់​តែ​កៀក​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ Takumi Minamino ពី​ក្លឹប​ Red Bull Salzburg នៅ​ខែ​មករា​ខាង​មុខ​នេះ​ ក្រោយ​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពេល​លេង​ទល់​នឹង​ពួកគេ​ នៅ​ Champions League។​

Minamino ដែល​​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ Anfield កាល​ពី​ពេល​ថ្មី​ៗ មាន​តម្លៃ​ផ្ដាច់​កុងត្រា​ត្រឹម​ ៧,២៥​លាន​ផោន​ ត្រូវ​បាន​ក្លឹប​ទាំង​សង​ខាង​ចរចា​គ្នា​ទុក​មុន​ ហើយ​បើ​ជាប់​តេស្ត​សុខភាព​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​ Liverpool នៅ​ថ្ងៃ​ទី​១​ ខែ​មករា​ តែ​ម្ដង។​

អ្នក​វិភាគ​មើល​ឃើញ​ថា​សមត្ថភាព​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​លោក​ Jurgen Klopp ចង់​បាន​ គឺ​មិន​មែន​ដោយសារ​ក្លឹប​ចង់​បាន​ទីផ្សារ​ពី​អ្នក​គាំទ្រ​នៅ​ប្រទេស​ជប៉ុន​តែ​មួយ​មុខ​ទេ។​ Minamino ស៊ុត​បាន​៩​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​២២​លើក​ឲ្យ​ក្រុម​ជម្រើស​ជាតិ៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់