• 2019-12-12 03:57:04
  • បាល់ទាត់

Napoli រក​ឃើញ​គ្រូ​ថ្មី ជា​អតីត​កីឡាករ​របស់ AC Milan

  • 2019-12-12 03:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Napoli បាន​តែងតាំង​លោក Gennaro Gattuso ជា​​អ្នក​ចាត់​ការ បន្ទាប់​ពី​បណ្ដេញ​លោក Carlo Ancelotti ចេញ​ពី​តំណែង។

Ancelotti ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង ប៉ុន្មាន​ម៉ោង​ក្រោយ​ជួយ Napoli ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ពេល​យក​ឈ្នះ Genk ៤-០។ Gattuso វ័យ​៤១​ឆ្នាំ​​ចុងក្រោយ​ធ្លាប់​ដឹក​នាំ AC Milan ប៉ុន្តែ​បាន​ចាកចេញ​​ពី​ក្លឹប​​ពេល​បញ្ចប់​រដូវ​កាល​មុន។

“ពួក​យើង​ត្រូវ​ធ្វើ​ការ​ធ្ងន់ យក​ពិន្ទុ​មក​វិញ។ គោល​បំណង​ធំ​ប្រមូល​ពិន្ទុ​មក​វិញ ហើយ​ត្រលប់​ទៅ​កាន់​តំណែង​អាច​លេង Champions League”។ សម្ដី Gattuso។ Napoli បច្ចុប្បន្ន​នៅ​លេខ​៧​ក្នុង​តារា​ពិន្ទុ​ Serie A គម្លាត​៨​ពិន្ទុ​ពី​ក្រុម​លេខ​៤៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់