• 2019-12-11 13:03:02
  • បាល់ទាត់

Depay ប៉ះ​គ្នា​ជាមួយ​អ្នក​គាំទ្រ​ Lyon ក្រោយ​ជួយ​ក្លឹប​ឡើង​វគ្គ ១៦ក្រុម​ UCL

  • 2019-12-11 13:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ហុល្លង់​ Memphis Depay ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ប៉ះ​គ្នា​ជាមួយ​អ្នក​គាំទ្រ​ក្លឹប​បារាំង​ Olypique Lyon មួយ​រូប ក្រោយ​ពី​ប្រកួត​ស្មើ​គ្នា​ជាមួយ​នឹង​ក្លឹប​អាល្លឺម៉ង់ RB Leipzig។

អតីត​កីឡាករ​ Manchester United រូប​នេះ បាន​រត់​សំដៅ​ទៅ​អ្នក​គាំទ្រ​ម្នាក់​នោះ ដែល​ឈរ​នៅ​ក្នុង​ទីលាន​ ដោយ​មាន​កាន់​បដា​ថា " Marcelo (មិត្ត​រួម​ក្រុម​របស់ Depay នៅ Lyon) ចាកចេញ​ពី​ក្លឹប​ទៅ " ដែល​រួម​ទាំង​រូប​សត្វ​លា​នៅ​ក្នុង​បដា​នោះ​ផង​។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ Depay ខ្លួន​ឯង​ផ្ទាល់​បាន​និយាយ​ថា ខ្លួន​ពិត​ជា​ខឹង​ណាស់ នៅ​ពេល​ដែល​អ្នក​គាំទ្រ​ធ្វើ​ដាក់​មិត្ត​រួម​ក្រុម​ខ្លួន​ដូច្នេះ ហើយ​ព្រម​ទាំង​ព្រលយ​ថា ខ្លួន​មិន​ដែល​ឃើញ​អ្នក​គាំទ្រ​ប្រភេទ​នេះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចាត់ការ Lyon លោក Rudi Garcia បាន​ហៅ​ Depay ថា ជា​ប្រធាន​ក្រុម​ដ៏​ពិត​ប្រាកដ​មួយ​រូប​៕

  • Lyon បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នៃ UEFA Champions League ជាមួយ​ក្លឹប​អាល្លឺម៉ង់ RB Leipzig។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​ Depay ប៉ះ​គ្នា​ជាមួយ​អ្នក​គាំទ្រ​៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់