• 2019-12-11 11:48:06
  • បាល់ទាត់

Mourinho ហាម​មិន​ឲ្យ​កីឡាករ Spurs មើល​រឿង​អាម៉ាស់​មួយ

  • 2019-12-11 11:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​នៃ​ក្លឹប Tottenham Hotspur បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ហាម​ឃាត់​មិន​ឲ្យ​កូន​ក្រុម​របស់​លោក មើល​សារ​ឡើង​វិញ​នូវ​ការ​ប្រកួត​ដែល Bayern Munich លត់​ក្លឹប​របស់​លោក ក្នុង​លទ្ធផល ៧-២ កាល​ពី​ខែ​តុលា​កន្លង​ទៅ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ហាម​ឃាត់​សូម្បី​តែ​រូបភាព​នៃ​បរាជ័យ​ប្រកួត​នេះ (Bayern Munich យក​ឈ្នះ ៧-២)។ ខ្ញុំ​មើល​ច្រើន​ដង​ហើយ​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ ហើយ​វិភាគ​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់ តែ​សម្រាប់​ពួក​កីឡាករ​គឺ​ហាម​ដាច់​ខាត " ។

លោក​បាន​បន្ត​ថា៖ " យើង​ព្យាយាម​អភិវឌ្ឍ​នៃ​ទម្រង់​លេង​ ជាមួយ​នឹង​របៀប​ខុស​ៗ​គ្នា។ យើង​ព្យាយាម​ផ្ដោត​ខ្លាំង​ចំពោះ​ខ្លួន​ឯង​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Spurs កំពុង​តែ​ឈរ​លេខ ២ នៃ​តារាង​ពូល B ក្នុង​ UEFA Champions League ដោយ​មាន ១០ពិន្ទុ។ តាម​ពិត​ទៅ​ក្លឹប​អង់គ្លេស​កក់​កៅអី​ទៅ​លេង​វគ្គ ១៦ក្រុម​ចុង​ក្រោយ​បាត់​ទៅ​ហើយ ហើយ​ប្រកួត​ប៉ះ Bayern លើក​នេះ ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់