• 2019-12-11 02:24:48
  • បាល់ទាត់

ចម្លែក! Napoli ដេញ​​ Ancelotti ចេញ​ ក្រោយ​នាំ​ក្រុម​ឈ្នះ​ ៤-០ ឡើង​វគ្គ​១៦​ក្រុម

  • 2019-12-11 02:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ៊ីតាលី​ Napoli បាន​សម្រេច​​បណ្ដេញ​លោក Carlo Ancelotti ​ចេញ​ពី​តំណែង ប៉ុន្មាន​ម៉ោបន្ទាប់​ពី​លោក​ជួយ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League។

ការ​សម្រេច​បែប​នេះ​ដោយ​សារ​តែ Napoli រក​ជ័យជម្នះ​មិន​បាន​សោះ​​នៅ​​៩​ប្រកួត​ចុងក្រោយ​គិត​គ្រប់​កម្មវិធី លើកលែង​តែ​យប់​មិញ​ទើប​បាន​ឈ្នះ Genk ៤-០ នៅ UCL។ ក្រោម​ការ​ដឹក​នាំ​របស់ Ancelotti ក្លឹប Napoli កំពុង​ឈរ​លេខ​៧​នៅ​តារាង​ពិន្ទុ Serie A។

Napoli គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​អាច​យក​ឈ្នះ​ Liverpoo គិត​ត្រឹម​៩០​នាទី​នៅ​រដូវ​កាល​នេះ ឈ្នះ ២-០ កាល​ពី​ខែ​កញ្ញា។ ជ័យជម្នះ​ ៤-០ កាល​ពី​យប់​មិញ ជួយ Napoli ឈរ​លេខ​ពីរ​ពូល​ E បាន​ឡើង​វគ្គ​បន្ត​ជាមួយ​ហង្ស​ក្រហម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់