• 2019-12-07 03:40:00
  • ព័ត៌មាន

ក្ដៅៗ! សាលា​ក្រុង​នឹង​ចាក់​បញ្ចាំង​ប្រកួត​កម្ពុជា ទល់​នឹង​វៀតណាម

  • 2019-12-07 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្ហោះ​ឲ្យ​ដឹង​ថា សាល​ក្រុង​នឹង​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​ពី​ប្រកួត​បាល់ទាត់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ SEA Game រវាង​កម្ពុជា និង​វៀតណាមឈុត​យុវជន​អាយុ​ក្រោម ២២ឆ្នាំ នៅ​សួន​ច្បារ​វត្តបទុមវតី​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​អញ្ជើញ​បងប្អូន​ទាំង​អស់​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​យើង​ទាំង​អស់​នៅ​សួន​ច្បារ​វត្តបទុមវតី ចាប់​ពី​ម៉ោង​ ៧យប់​ត​ទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​លើក​ទី ១ ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃព្រឹត្តិការណ៍​ SEA Game៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់