• 2019-12-05 12:17:12
  • បាល់ទាត់

ប្រធាន UEFA ក៏​គិត​ថា VAR ជា​គ្រោះ​មហន្តរាយ​សម្រាប់​បាល់ទាត់​ដែរ

  • 2019-12-05 12:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Aleksander Ceferin ប្រធាន​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ក៏​បញ្ចេញ​ប្រតិកម្ម​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR ដែរ។

លោក​បាន​លើកឡើង​ប្រាប់​សារព័ត៌មាន Mirror ថា៖ " VAR ជា​មហន្តរាយ​មួយ​សម្រាប់​បាល់ទាត់។ បាល់ Offside មិន​គួរ​ចាប់​ពេល​ហួស ១សង់ទីម៉ែត្រ ឬ ២សង់ទីម៉ែត្រ​ទេ ហើយ​វា​មិន​គួរ​ចាប់​ Offside ដោយ​គ្រាន់​តែ​លើស​ដៃ​ ជើង​តិច​តួច​ដែរ។ វា​គួរ​តែ​ចាប់​ ពេល​មាន​គម្លាត ១០ ឬ ២០សង់ទីម៉ែត្រ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​មិនមែន​ជា​អ្នក​គាំទ្រ VAR ទេ ហើយ​ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​មិន​ចូលចិត្ត​ VAR ទេ។ ជា​អកុសល វា​មិន​អាច​ត្រលប់​មក​ក្រោយ​វិញ​បាន " ។

ក្រោយ​ពេល​ដាក់​ VAR មាន​ការ​បញ្ចេញ​ប្រតិកម្ម​នានា​ពី​សំណាក់​កីឡាករ​ល្បីៗ ក៏​ដូច​ជា​គ្រូ​បង្វឹក​មួយ​ចំនួន​ ដោយ​ថា​ VAR នេះ​ បង្ក​ឲ្យ​មាន​រឿង​រ៉ាវ​ច្រើន​ក្នុង​ពិភព​បាល់ទាត់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់