• 2019-12-05 11:19:23
  • បាល់ទាត់

Real Madrid នឹង​បាត់បង់​របស់​ពិសេស​មួយ​ ក្រោយ​ប្រកួត El Clasico

  • 2019-12-05 11:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​ El Clasico ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ២០១៩ នេះ នឹង​ជា​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប Real Madrid ក្នុង​ការ​ប្រើប្រាស់​ផ្លាក​អាវ ជើង​ឯក​ក្លឹប​បាល់ទាត់​ពិភពលោក FIFA Club World Cup ក្រោយ​ពី​ប្រើប្រាស់​អស់​ជាង ១ពាន់​ថ្ងៃ។

នេះ​ដោយ​សារ​តែ​ថ្ងៃ​ទី២១ ខែ​ធ្នូ​ ក្លឹប​ថ្មី​នឹង​ឡើង​មក​ជំនួស​តំណែង​ជើងឯក​ Club World Cup សម្រាប់​ឆ្នាំ២០១៩ តាម​រយៈ​ការ​លេង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ប្រទេស​កាតារ។

  • ប្រកួត Club World Cup ជុំ​ទី ១នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១១ ធ្នូ​នេះ។ ចំណែក​ឯ​ក្លឹប​ Liverpool ដែល​ជា​ក្លឹប​តំណាង​ទ្វីប​អឺរ៉ុប​នឹង​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨​ខែ​ធ្នូ។

នៅ​ពេល​ដែល​ក្លឹប Real Madrid លេង​ប៉ះ​នឹង​ក្លឹប Athletic Bilbao នៅ​ថ្ងៃ​ទី ២២​ ធ្នូ នោះ​ក្លឹប​រហស្សនាម​អធិរាជ​ស​នេះ នឹង​លេង​ដោយ​គ្មាន​ផ្លាក​ជើង​ឯក​ក្លឹប​បាល់ទាត់​ពិភពលោក​នៅ​លើ​អាវ​ជា​លើក​ដំបូង​ ក្នុង​រយៈពេល​ជិត ៣ឆ្នាំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Real Madrid បាន​ប្រើប្រាស់​ផ្លាក​ជើងឯក​ Club World Cup ជាង ៣ឆ្នាំ​ជាប់​ៗ​គ្នា ក្រោយ​ពី​ឈ្នះ​ពាន Club World Cup នៅ​ឆ្នាំ២០១៦ (បន្ទាប់​ពី​ឈ្នះ​ពាន​ UEFA Champions League ទី១១)។ នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ក្លឹប​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ ដោយ​ថ្វី​ជើង​ក្លឹប​ហុល្លង់ Ajax៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់