• 2019-12-04 11:50:10
  • បាល់ទាត់

Zlatan បង្ហើប​ពី​ទីតាំង​ ដែល​ខ្លួន​បន្ត​អាជីព​បាល់ទាត់

  • 2019-12-04 11:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic បាន​និយាយ​សារព័ត៌មាន GQ Italia កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ប្រកប​អាជីព​បាល់ទាត់​បន្ត​នៅ​ប្រទេស​អ៊ីតាលី។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​នឹង​ចូល​រួម​ជាមួយ​ក្លឹប ដែល​ត្រូវ​តែ​ត្រលប់​ទៅ​រក​ជ័យជម្នះ​របស់​ខ្លួន​វិញ ទៅ​រក​ក្លឹប​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​សារ​ជា​ថ្មី និង​ក្លឹប​ដែល​ស្វែងរក​ការ​ប្រយុទ្ធ​ទល់​នឹង​ក្លឹប​ដទៃ​ទៀត​ " ។

Zlatan បាន​បន្ត​ថា៖ " នេះ​ហើយ​ជា​អ្វី​ដែល​អាច​រក​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​បន្ត​ទៀត។ ការ​ជ្រើសរើស​ក្រុម មាន​ហេតុផល​ច្រើន​ណាស់ ដែល​រាប់​បញ្ចូល​នឹង​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​ខ្ញុំ។ ខ្ញុំ​នឹង​ជួប​អ្នក​ទាំង​អស់​គ្នា​នៅ​ប្រទេស​អ៊ីតាលី​ក្នុង​ពេល​ឆាប់ៗ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​ជា​ច្រើន​ណាស់ ដែល​បកស្រាយ​ពី​អនាគត​អាជីព​បាល់ទាត់​របស់ Zlatan។ សារព័ត៌មាន​ខ្លះ​សរសេរ​ថា កីឡាករ​ស៊ុយអែត​នេះ នឹង​ត្រលប់​មក​លេង​នៅ AC Milan ឯ​ខ្លះ​ទៀត​ថា មក​លេង​នៅ Napoli៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់