• 2019-12-04 06:46:45
  • បាល់ទាត់

Klopp អាច​​ធ្វើ​ឲ្យ​គ្រូ​ Everton ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ បើ​សិន​ឈ្នះ​យប់​នេះ

  • 2019-12-04 06:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ស្វាគមន៍​គូ​ប្រជែង​អ្នក​ជិត​ខាង​ Everton ក្នុង​ជំនួប​ Merseyside Derby នៅ​ Premier League សប្ដាហ៍​ទី​១៥។

Marco Silva

បើ​មើល​ស្ថិតិ​១៧​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ក្រុម​រហស្សនាម​ហង្ស​ក្រហម​មិន​ដែល​ចាញ់​ Everton នោះ​ទេ​ ពោល​គឺ ឈ្នះ​៧ និង​ស្មើ​១០​ ជា​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា​ "ចាញ់" ទល់​នឹង​ក្លឹប​មួយ​នៅ​លីគ​កំពូល​យូរ​បំផុត​របស់​ពួកគេ។​

យប់​នេះ​បើ​ Everton ចាញ់​ទៀត​ វា​អាច​ជា​ថ្ងៃ​អវសាន​ហើយ​​របស់​ Marco Silva ដែល​ក្លឹប​អាច​នឹង​ដេញ​រូប​លោក​ចេញ​ពី​តំណែង​ភ្លាម​ៗ​ក្រោយ​ដឹកនាំ មិន​បាន​ល្អ​សោះ​នៅ​១៤​ប្រកួត​កន្លង​មក​។ ​បច្ចុប្បន្ន​ក្រុម​រហស្សនាម​ស្ករ​តាំងម៉ែ​កំពុង​ឈរ​លេខ​១៧​ មាន​២​ពិន្ទុ​ប៉ុណ្ណោះ​លើ​តំបន់​ត្រូវ​កាត់​ចោល៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់