• 2019-12-03 03:06:14
  • បាល់ទាត់

សម​ហើយ! Son ជាប់​ឈ្មោះ​ជាកីឡាករ​អាស៊ី​លេង​នៅ​លីគ​បរទេស​​ឆ្នើម​ជាង​គេ​ប្រចាំ​ឆ្នាំ

  • 2019-12-03 03:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-min ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​ពាន​កីឡាករ​អាស៊ី​លេង​នៅ​លីគ​បរទេស​​ឆ្នើម​ជាង​គេ​ប្រចាំ​ឆ្នាំ (Asian International Player of the Year)។

នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល Son ឈ្នះ​ពាន​រង្វាន់​មួយ​នេះ ពីរ​ដង​កន្លង​ទៅ​គេ​យក​បាន​នៅ​ឆ្នាំ​២០១៥​និង​១៧ ខណៈ​ធ្លាប់​បាន​លេខ​ពីរ​២​ដង​ផង​ដែរ។ កីឡាករ​វ័យ​២៧​ឆ្នាំ​រក​បាន​១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​នៅ Premier League រដូវ​កាល​មុន និង​បាន​ជួយ​ក្រុម​ច្រើន​រាល់​ពេល Harry Kane អវត្តមាន។

ក្នុង​ពាន​រង្វាន់ Champions League វិញ Son បាន​ជួយ Spurs ទទួល​បាន​លេខ​២​កាល​ពី​រដូវ​កាល​មុន។ សម្រាប់​ពាន Asian International Player of the Year នេះ​​កាល​ពី​ឆ្នាំ​២០១៨ ខ្សែ​បម្រើ​ Makoto Hasebe (សញ្ជាតិ​ជប៉ុន) របស់​ក្លឹប Eintracht Frankfurt ជា​អ្នក​ទទួល​បាន៕

ប្រភព៖ AFC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់