• 2019-12-03 02:22:37
  • បាល់ទាត់

យប់​មិញ Ronaldo ឈ្នះ​ពាន​ធំ​មួយ​ដែរ មិន​ចាញ់​ Messi ទេ

  • 2019-12-03 02:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បញ្ចប់​ទៅ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​​ក្នុង​ការ​ប្រជែង​ពាន Ballon d'O កាល​ពី​យប់​មិញ ស្របពេល Lionel Messi ជា​អ្នក​លើក​ពាន​លើក​ទី​៦។ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ជា​កីឡាករ​ឆ្អើម​ប្រចាំ​ឆ្នាំ​នៅ Serie A។

​​​អវត្តមាន​ក្នុង​ទីក្រុង​ប៉ារីស ដែល​ជា​កន្លែង​រៀបចំ​កម្មវិធី​ប្រគល់​ពាន Ballon d'O ប៉ុន្តែ Ronaldo បាន​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង​ Milan ដើម្បី​ទទួល​បាន​កីឡាករ​ឆ្នើម​ប្រចាំ​លីគ។ ក្នុង​កម្មវិធី​អតីត​កីឡាករ​របស់ Real Madrid បាន​បង្ហាញ​ខ្លួន​យ៉ាង​អាថ៌កំបាំង ពោល​រង​ចាំ​ដល់​នាទី​ចុងក្រោយ​ទើប​​ចេញ​មុខ។

ក្រៅ​ពី​ពាន​ធំ​មួយ​នេះ Ronaldo ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​​១១​នាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Serie A ផង​ដែរ​ជាមួយ​កីឡាករ​ផ្សេង​ទៀត​ដូច​ជា Samir Handanovic (Inter); Joao Cancelo (ex-Juventus), Giorgio Chiellini (Juve), Kalidou Koulibaly (Napoli) ,  Aleksandar Kolarov (Roma); Miralem Pjanic (Juve), Nicolo Barella (Cagliari/Inter),  Josip Ilicic (Atalanta); Fabio Quagliarella (Sampdoria) និង Duvan Zapata (Atalanta)៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់