- 2019-12-02 15:30:45
- បាល់ទាត់
គ្រូមីយ៉ាន់ម៉ា និយាយអ្វីទៀត ក្រោយឈ្នះកម្ពុជា ដូចការគ្រោងទុក
- 2019-12-02 15:30:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូមីយ៉ាន់ម៉ា និយាយអ្វីទៀត ក្រោយឈ្នះកម្ពុជា ដូចការគ្រោងទុក
ចន្លោះមិនឃើញ
លោក Velizar Popov គ្រូបង្វឹកក្រុមមីយ៉ាន់ម៉ា បានដឹកនាំក្រុមឈ្នះកម្ពុជា ២-១ កក់កៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានហើយ នៅស៊ីហ្គេមឆ្នាំ២០១៩នេះ។
គ្រូបង្វឹកដែលលេងទឹកមុខខ្លាំងរូបនេះ បាននិយាយក្រោយការប្រកួតថាក្រុមរបស់លោកគឺគ្មាននរណាជឿថាអាចនឹងធ្វើបានល្អដូច្នេះនោះទេ កាលពីប៉ុន្មានខែមុន។ តែលទ្ធផលដ៏អស្ចារ្យឈ្នះក្រុមខ្លាំងៗ ដូចជាហ្វីលីពីន កម្ពុជា និងបានពិន្ទុពីក្រុមម៉ាឡេស៊ី គឺបានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់កីឡាករមីយ៉ាន់ម៉ា ហើយពួកគេសក្ដិសមសម្រាប់ទទួលបានឱកាសឡើងវគ្គបន្ដនេះ។
រំលឹកថាមីយ៉ាន់ម៉ា គឺជាក្រុមដំបូងគេកក់កៅអីវគ្គ៤ក្រុមចុងក្រោយ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន ក្រោយពីរកបាន១០ពិន្ទុ ពីការប្រកួត៤ប្រកួតក្នុងពូល A ។ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន នៅមានឱកាសដូចគ្នា ដោយត្រូវរង់ចាំមើលប្រកួតចុងក្រោយ ព្រោះមាន៤ពិន្ទុដូចគ្នា៣ក្រុមនេះ។ ប្រកួតចុងក្រោយគឺ កម្ពុជា ប៉ះម៉ាឡេស៊ី ស្របពេលហ្វីលីពីន ប៉ះទីម័រ៕