• 2019-12-02 07:25:28
  • បាល់ទាត់

Pep ថា​មិន​ចុះ​ចាញ់​ ទោះ​តាម​ពី​ក្រោយ​ Liverpool រហូត​១១​ពិន្ទុ

  • 2019-12-02 07:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ជឿជាក់​ថា​កីឡាករ​ទាំង​អស់​របស់​ Manchester City មិន​បាន​បាត់បង់​ទំនុក​ចិត្ត​ និង​ការ​ប្រឹងប្រែង​របស់​ខ្លួន​ឡើយ​ បើ​ទោះ​ជា​ការ​ការពារ​តំណែង​ជើង​ឯក​ហាក់​រសាត់​កាន់​តែ​ឆ្ងាយ។​

City បាន​ត្រឹម​ស្មើ​គ្នា​ ២-២ នៅ​ទឹកដី​ Newcastle United ធ្វើ​ឲ្យ​ពួកគេ​ពេល​នេះ​ធ្លាក់​ទី​លេខ​៣​ក្នុង​តារាង​ តាម​ពី​ក្រោយ​ក្រុម​លេខ​១​ Liverpool រហូត​១១​ពិន្ទុ​ និង​ចាញ់​ Leicester City ចំនួន​៣​ពិន្ទុ​ ក្រោយ​១៤​សប្ដាហ៍។​ ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃ​មេឃ​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Burnley ក្នុង​ការ​ប្រកួត​ពាក់​កណ្ដាល​សប្ដាហ៍​ ខណៈ​ Liverpool ប៉ះ​ Everton។​

"ពួក​យើង​មិន​ដែល​ចុះ​ចាញ់​ម្ដង​ណា​នោះ​ទេ។​ កីឡាករ​ទាំង​ពីរ​តែងតែ​ប្រឹងប្រែង​១០០%​ ដូច​ជា​ការ​ Newcastle នេះ​ជា​ដើម​ ទោះ​យើង​ស្មើ​ប៉ុន្តែ​ពួកគេ​បាន​ប្រឹងប្រែង​យ៉ាង​អស់​ពី​លទ្ធភាព"។​ អ្នក​ចាត់​ការ​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ​និយាយ​ដូច្នេះ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់