• 2019-11-30 14:06:28
  • បាល់ទាត់

មហា​អស្ចារ្យ! U19 ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ AFC U19 Championship ​ហើយ​

  • 2019-11-30 14:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship ​ក្រោយ​ពី​ក្រុម​គុយវ៉ែត ស្មើ​ប៉ាឡេស្ទីន ​៣-៣ ​នៅ​មុន​នេះ​។

ការ​ប្រកួត​នៅ​ពូល A ​ដែល​កាត់​ក្ដី​អនាគត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ ​បាន​ចប់​នៅ​មុន​នេះ ​ដោយ​ក្រុម​កម្ពុជា​ត្រូវ​អ៊ុត គុយវ៉ែត ​បាន​ត្រឹម​ស្មើ​ក្រុម​ប៉ាឡេស្ទីន ​៣-៣ ​ប៉ុណ្ណោះ។ លទ្ធផល​នេះ ​គឺ​ធ្វើ​ឱ្យ​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ ​លំដាប់​ទី​៦ ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។

នេះ​ជា​កំណត់ត្រា​មហា​អស្ចារ្យ​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ហើយ ​ត្បិត​អី​វា​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា ​បាន​ឡើង​លើ​ឆាក​អន្តរជាតិ ​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ពី​សមត្ថភាព​ខ្លាំង​របស់​ខ្លួន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់