• 2019-11-30 07:43:19
  • បាល់ទាត់

Mourinho យល់​ថា​ ក៏​ព្រោះ​តែ​រឿង​នេះ ទើប​គ្មាន​នរណា​ឈរ​ជើង​បាន​២០ឆ្នាំ ដូច​ Wenger និង​ Sir Alex

  • 2019-11-30 07:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ខែ​នេះ​ដែរ មាន​អ្នក​ចាត់ការ​មួយ​ចំនួន​ដូច​ជា​ លោក Unai Emery លោក Mauricio Pochettino និង​លោក Niko Kovac (អតីត​អ្នក​ចាត់ការ​ក្លឹប Bayern Munich) ត្រូវ​បាន​បញ្ចប់​ការងារ​។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur ថ្មី​ថ្មោង​ លោក Jose Mourinho​ បាន​ក្រើន​រលឹក​ថា អ្នក​ចាត់ការ​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើការ​ឲ្យ​បាន​ល្អ ដើម្បី​បន្ត​ការងារ​ ដោយសារ​តែ​គ្មាន​នរណា​អាច​ឈរ​ជើង​បាន ២០​ឆ្នាំ​ដូច​ Sir Alex Ferguson និង​លោក Arsene Wenger បាន​ទេ។

លោក​បាន​និយាយ​ថា៖ " ឈរ​ជើង​នៅ​ក្លឹប​តែ​មួយ​បាន ២០​ឆ្នាំ​? ខ្ញុំ​គិត​ថា​វា​ទៅ​មិន​រួច​ទេ។ ក្នុង​សម័យ​ទំនើប​ មាន​បច្ចេកវិទ្យា និង​បណ្ដាញ​សង្គម ដែល​ជះ​ឥទ្ធិពល​លើ​ការងារ​របស់​យើង។ ខ្ញុំ​គិត​ថា Wenger ជា​មនុស្ស​ចុង​ក្រោយ​ហើយ ដែល​ឈរ​ជើង​បាន​យូរ​ " ។

លោក​បាន​បន្ត​ថា៖ " យើង​​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​បាន​ល្អ ដើម្បី​ការងារ​ (ការងារ​ជា​អ្នក​ចាត់ការ​) របស់​យើង " ។

ក្រៅ​ពី​នេះ លោក​បាន​សារភាព​ផង​ដែរ​ថា ការងារ​របស់​លោក​នៅ​មិន​យូរ​ទេ ដោយ​លោក​ថា អាច​ធ្វើការ​បាន​តែ X ឆ្នាំ (អាច​ក្រោម​ ១០​ឆ្នាំ) ក្នុង​មួយ​ក្លឹប៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់