• 2019-11-29 07:09:24
  • បាល់ទាត់

Liverpool អាច​បាត់បង់​ Fabinho ពី​១​ខែ​ទៅ​១​ខែ​កន្លះ​ដោយ​សារ​របួស​

  • 2019-11-29 07:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fabinho អាច​នឹង​អវត្តមាន​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់​ជាមួយ​ Liverpool ក្នុង​ឆ្នាំ​នេះ​ក្រោយ​រូប​គេ​រង​របួស​ក​.ជើង​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍។

Fabinho

ខ្សែ​បម្រើ​ការពារ​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ ត្រូវ​ប្ដូរ​ចេញ​ទាំង​មិន​ទាន់​ចប់​វគ្គ​ទី​មួយ​ផង​ ក្នុង​ការ​ប្រកួត​ Champions League ដែល​ Liverpool បាន​ស្មើ​គ្នា​ ១-១ ជាមួយ​ Napoli។​ លោក​ Jurgen Klopp កំពុង​ព្រួយ​បារម្ភ​ថា​ Fabinho អាច​នឹង​អវត្តមាន​ពី​៤​ ទៅ​៦​សប្ដាហ៍​ ធ្វើ​ឲ្យ​រូប​គេ​លែង​បាន​ប្រកួត​ក្នុង​ឆ្នាំ​២០១៩​នេះ។​

កីឡាករ​វ័យ​២៦​ឆ្នាំ​អាច​ខកខាន​លេង​ចំនួន​១០​ប្រកួត​ ​រួម​មាន​ ១​ប្រកួត​នៅ​ Champions League ដែល​នៅ​សល់​ទល់​នឹង Salzburg, ការ​ប្រកួត​នៅ​ Premier League ក្នុង​ឆ្នាំ​២០១៩ និង​ពាន​រង្វាន់​ Club World Cup ទាំង​មូល៕

ប្រភព៖ Liverpool FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់