• 2019-11-28 11:15:01
  • បាល់ទាត់

ប្រកាស​ទិញ​ក្លឹប​ថ្មី​មិន​បាន​ប៉ុន្មាន​ផង រូប​សំណាក​ Zlatan នៅ Malmo ត្រូវ​បាន​គេ​ដុត​បាត់

  • 2019-11-28 11:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic បាន​ប្រកាស​វិនិយោគ​លើ​ក្លឹប​ស៊ុយអែត​ Hammarby។ យ៉ាងណាមិញ មាន​ការ​ប្រតិកម្ម​ខ្លាំង​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ក្លឹប​កុមារភាព​របស់​ខ្លួន​គឺ​ក្លឹប Malmo។

ក្រៅ​ពី​ការ​ប្រតិកម្ម​ដោយ​ពាក្យ​សម្ដី រូប​សំណាក់​របស់ Zlatan ផ្ទាល់​នៅ​ទីក្រុង Malmo ត្រូវ​បាន​រង​ការ​វាយ​ប្រហារ ប្រមាថ​ដោយ​យក​គម្រប​បង្គន់​មក​ពាក់ ព្រម​ទាំង​ត្រូវ​បាន​គេ​ដុត​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ប្រតិកម្ម​ណា​ពី​សំណាក់ Zlatan ឬ ភាគី​ពាក់ព័ន្ធ​ទេ៕

ខាង​ក្រោម​នេះ ជា​រូប​ភាព​ និង​វីដេអូ​មួយ​ចំនួន៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់