• 2019-11-28 03:17:11
  • ព័ត៌មាន

Maria Ozawa ពោល​ពាក្យ​មួយ​ឃ្លា ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ីកោតសរសើរ (វីដេអូ)

  • 2019-11-28 03:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ក្ដៅសាច់ជប៉ុន Maria Ozawa បានទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ជា​ពិសេស​ពី​ប្រជាជន​ឥណ្ឌូណេស៊ី បន្ទាប់​ពី​នាង​បាន​ទៅគាំទ្រ​ក្រុម​បាល់ទាត់​ជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី ដល់​កីឡដ្ឋាន Rizal Memorial Stadium ដោយ​ផ្ទាល់ កាលពី​ប្រកួត​បើក​ឆាក​ស៊ីហ្គេម កាលពីថ្ងៃអង្គារ ទល់​នឹង​ក្រុម U-22 ថៃ។

មិន​ត្រឹម​តែ​ទៅ​គាំទ្រ​ដោយ​ផ្ទាល់​ដល់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ប៉ុណ្ណោះទេ Ozawa ក៏បាន​បង្ហោះ​សារ​លើក​ទឹកចិត្តឥណ្ឌូណេស៊ី អមដោយ​រូបភាព នៅ​លើ​ Instagram របស់​ខ្លួន​ផងដែរ។ នាង​បានសរសេរថា៖ "ប្រឹង​ឡើង​ជម្រើសជាតិ​ឥណ្ឌូណេស៊ី! អ្នក​អាច​ធ្វើ​បាន!"។

ការ​បង្ហោះ​របស់ Ozawa នេះ បាន​ផ្ទុះ​កក្រើក​បណ្ឌាញ​សង្គម​ នៅ​ឥណ្ឌូណេស៊ី។ ប្រ​ជាជន​ឥណ្ឌូណេស៊ី បាន​កោត​សរសើរ​ Ozawa ដែល​បាន​ពាក់​អាវ​ជម្រើសជាតិ​ឥណ្ឌូណេស៊ី និងបាន​គាំទ្រ​ឥណ្ឌូស៊ី​រហូត​មក។

គួររំលឹកផងដែរថា កាលពី​ឆ្នាំ២០១៨ ក៏​អតីត​តួ​សិច​ជប៉ុន​រូបនេះ បង្ហោះ​រូបគាំទ្រ​ឥណ្ឌូណេស៊ី​ផងដែរ ដោយ​មាន​ទាំង​ទង់ជាតិឥណ្ឌូណេស៊ី ថែមទៀតផង។

ងាក​មកនិយាយពីលទ្ធផល​នៃការប្រកួត​វិញ ក្រុម U-22 ឥណ្ឌូណេស៊ី បានយកឈ្នះក្រុម U-22 ថៃ ២-០។ ប្រកួតទី២ ឥណ្ឌូណេស៊ី ប៉ះ​សិង្ហបុរី នា​ល្ងាច​ថ្ងៃទី២៨ ខែវិច្ឆិកានេះ៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់