• 2019-11-28 02:30:52
  • បាល់ទាត់

MSG រក​បាន​គ្រាប់​ជុំ​គ្នា​ នាំ Barcelona ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ

  • 2019-11-28 02:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​​ទាំង​៣​របស់​ក្លឹប Barcelona គឺ Luis Suarez, Lonel Messi និង​ Antoine Griezmann រក​បាន​ម្នាក់​មួយ​គ្រាប់​ជួយ​ក្រុម​ឈ្នះ Borussia Dortmund ៣-១ បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។

​Suarez ជា​អ្នក​រក​គ្រាប់​ដំបូង​ មុន​ពេល Messi និង​ Griezmann ​ជា​អ្នក​​រក​គ្រាប់​បន្តបន្ទាប់។ យ៉ាងណា Dortmund ក៏​បាន​វាយ​បក​បាន​១​គ្រាប់​វិញ​នាទី​៧៧។ ប្រកួត​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​៧០០ សម្រាប់ Messi ជាមួយ​នឹង Barcelona។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Barca ឈរ​លេខ​មួយ​ពូល​ F បាន​ឡើង​ទៅ​វគ្គ​បន្ត ខណៈ Dortmund ធ្លាក់​ទៅ​លេខ​៣ មាន​៧​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Inter Milan ដែល​យក​ឈ្នះ Slavia Prague ៣-១ កាល​ពី​យប់​មិញ​ដូច​គ្នា៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់