• 2019-11-28 01:53:20
  • បាល់ទាត់

Liverpool ប្រ​ឈម​ការ​ធ្លាក់​ចេញ​ពី​ UCL ក្រោយ​ស្មើ​ Napoli យប់​មិញ

  • 2019-11-28 01:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ត្រឹម​ស្មើ​គ្នា​ ១​ ទល់​នឹង​១​ប៉ុណ្ណោះ​​ជាមួយ​ Napoli ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​យប់​មិញ។​

ក្រុម​ជើងឯក​ចាស់​ត្រូវ​គូ​ប្រកួត​នាំ​មុខ​មុន​ក្នុង​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូល​ទី​ដោយ​ Mertens នៅ​នាទី​២១​ ប៉ុន្តែ​​នៅ​វគ្គ​ទី​ពីរ​ខ្សែ​ការពារ​ Lovren បាន​តែត​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ​បាន​វិញ​នៅ​នាទី​៦៥។​ លទ្ធផល​ស្មើ​គ្នា​នេះ​អាច​ធ្វើ​ឲ្យ​ Liverpool ប្រឈម​ការ​ធ្លាក់​ពី​ Champions League បើ​ចាញ់​នៅ​ប្រកួត​ក្រោយ។

ក្លឹប​លោក​ Jurgen Klopp បច្ចុប្បន្ន​មាន​១០​ពិន្ទុ​ ឈរ​លេខ​១​ ខណៈ​ Salzburg ឈរ​លេខ​៣​មាន​៧​ពិន្ទុ។​ បើ​ស្មើ​ ឬ​ឈ្នះ​នៅ​ថ្ងៃ​បិទ​ពូល​ Liverpool នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ ប៉ុន្តែ​បើ​ចាញ់​ Salzburg វិញ​ពួកគេ​នឹង​ត្រូវ​ហាល​អាវ​ ព្រោះ​គិត​លើ​ Salzburg មាន​គ្រាប់​ចំណេញ​ច្រើន​ជាង​៕ ​​

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់