• 2019-11-27 12:26:32
  • បាល់ទាត់

Mourinho សរសើរ​ក្មេង​បោះ​បាល់​ថា ធ្វើការ​​ល្អ​មែន ក្រោយ​ជួយ​ Spurs បាន​មួយ​គ្រាប់

  • 2019-11-27 12:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​នាទី​ទី ៥០ នៅ​ពេល​ដែល​ក្លឹប Tottenham Hotspur ប្រុង​វាយ​បក​នឹង​ក្លឹប​ Olympiacos បាល់​ក៏​ត្រូវ​បាន​ចេញ​ក្រៅ ដោយ​មិន​បង្អស់​យូរ​ ក្មេង​បោះបាល់​ក៏​បោះ​បាល់​ថ្មី ឲ្យ​ខ្សែ​ការពារ​ស្លាប​របស់ Spurs កីឡាករ Serge Aurier ហើយ Aurier ក៏​បោះ​បាល់​ទៅ​ឲ្យ​ខ្សែ​ស្លាប Lucas Moura ដែល​ប៉ះ​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Harry Kane ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ២ ដែល​ជា​គ្រាប់​តាម​ស្មើ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Jose Mourinho បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ក្មេង​បោះបាល់​ម្នាក់​នោះ​ ពិត​ជា​ធ្វើ​ការ​បាន​ល្អ​មែន ដោយ​មិនមែន​តែ​មើល​តែ​គេ​គ្រវី​ទង់ ឬ មើល​អំពូល​ភ្លើង​ទេ។

លោក​បាន​លើកឡើង​ថា៖ " ក្មេង​នោះ​ពិត​ជា​ក្មេង​បោះបាល់​ល្អ​មែន។ គេ​ចេះ​មើល​ពី​ស្ថានភាព​ការ​ប្រកួត ដោយ​មិនមែន​នៅ​កន្លែង​ហ្នឹង ដើម្បី​មើល​គេ​ មើល​ឯង​នោះ​ទេ។ គេ​នៅ​ទីនោះ​ ដោយ​តាម​ដាន​ការ​ប្រកួត និង​លេង​ប្រកួត​បាន​ល្អ​មែន " ។

លោក​បាន​បន្ត​ថា៖ " ក្រោយ​ចប់​ការ​ប្រកួត​ ខ្ញុំ​ចង់​ហៅ​គេ​មក​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ដើម្បី​ចូល​រួម​អបអរ​ជ័យជម្នះ​ជាមួយ​ពួក​យើង​ដែរ " ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់