• 2019-11-27 08:39:23
  • បាល់ទាត់

Napoli មាន​បញ្ហា​ជា​ច្រើន​មុន​ប៉ះ​ Liverpool នៅ UCL

  • 2019-11-27 08:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Napoli នឹង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Anfield របស់​ Liverpool នៅ​យប់​នេះដើម្បី​ប្រកួត​ Champions League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល E​។​ ​រវាង​ក្រុម​ទាំង​ពីរ​ ក្រុម​ណា​ឈ្នះ​នឹង​កក់​កៅអី​វគ្គ​១៦​ក្រុម។​

Liverpool មាន​ប្រៀប​២​រឿង​លើ​គូ​ប្រជែង​ ដែល​សង្ឃឹម​បាន​៣​ពិន្ទុ​ដោយ​ទី​មួយ​គឺ​ការ​លេង​នៅ​ទឹកដី​ Anfield ហើយ​ទី​ពីរ​ Napoli កំពុង​ធ្លាក់​ទម្រង់​លេង​ខ្លាំង​។ ៦​ប្រកួត​កន្លង​មក​ក្រុម​មក​ពី​អ៊ីតាលី​មួយ​នេះ​នៅ​មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ​ ហើយ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ត្រូវ​ម្ចាស់​ក្លឹប​ពិន័យ​ ព្រោះ​គេច​មិន​ព្រម​ទៅ​ហ្វឹកហាត់។​

យ៉ាង​ណា​ Jurgen Klopp អ្នក​ចាត់​ការ​ Liverpool ប្រាប់​ឲ្យ​ដឹង​ថា​លោក​ចង់​ឃើញ​ Napoli ដែល​ខ្លាំង​ដូច​ពី​មុន​មក​លេង​ទល់​នឹង​ក្រុម​ខ្លួន​ និង​មិន​​​ចង់​ឈ្នះ​ដោយ​បែប​នេះ​ទេ។​ គួរ​រម្លឹក​ថា​ Liverpool បាន​យក​ឈ្នះ​ Napoli ១​-០ និង​ក្លាយ​ជា​ជើង​ឯក​ Champions League កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់