- 2019-11-27 03:41:57
- កីឡាផ្សេងៗ
កម្ពុជា បញ្ជូនមន្ត្រីជំនាញទៅស៊ីហ្គេមនៅហ្វីលីពីនដើម្បីសិក្សាពីការរៀបចំ
- 2019-11-27 03:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បញ្ជូនមន្ត្រីជំនាញទៅស៊ីហ្គេមនៅហ្វីលីពីនដើម្បីសិក្សាពីការរៀបចំ
ចន្លោះមិនឃើញ
កិច្ចប្រជុំតុមូលពិសេសដែលដឹងនាំដោយ ឯកឧត្ដមបណ្ឌិត ថោង ខុន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្ដមអគ្គលេខាធិការ វ៉ាត់ ចំរើន រួមទាំងគណៈកម្មាធិការជំនាញពិសេសចំនួន៦ផ្សេងទៀត បានធ្វើឡើងកាលពីថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅNOCC ពោលគឺមួយព្រឹកមុនពេលគណៈប្រតិភូទាំងអស់ចេញដំណើរទៅប្រទេសហ្វីលីពីន។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា«ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននេះ គឺថាយើងបានបញ្ជូនមន្ត្រីមួយចំនួនដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ក្នុងការរៀបចំដឹកនាំគ្រប់គ្រង់ធ្វើជាម្ចាស់ផ្ទះរបស់ហ្វីលីពីន។ ការងារនេះគឺជំរុញដោយ ឧត្ដមប្រធានឲ្យមើលឃើញពីចំណុចខ្លាំងនិងចំណុចខ្សោយនៃការរៀបចំនោះ ហើយយកមកវិញធ្វើការកែសម្រួលការងាររបស់យើង»។ ឯកឧត្ដមបន្ថែមទៀតថា ក្រុមការងារក៏ដូចជាគណៈកម្មាធិការទាំងអស់នឹងចាប់ផ្ដើមការងាររបស់ខ្លួនចាប់ពីដើមឆ្នាំ២០២០ នេះទៅតែម្ដង។
រំលឹកដែរថា នេះជាកិច្ចប្រជុំទី១ដើម្បីត្រួតពិនិត្យគណៈកម្មាធិការជំនាញ ហើយគណៈកម្មាធិការឈានមុខទាំង៦នេះនឹងចូលរួមដឹកនាំការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។