• 2019-11-27 02:59:22
  • ប្រដាល់

អ្នក​ប្រដាល់​ខ្មែរ-​អាមេរិក​ Eric Pen​ ហាត់​បាន​ពេញ​តាំង​ពី​ខែ​តុលា​មក​ម្ល៉េះ​ត្រៀមវ៉ៃនៅថៃថ្ងៃទី២៩

  • 2019-11-27 02:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​ WBA Asia​ កីឡាករ​ Eric Pen​ ថា​ហ្វឹកហាត់​បាន​ពេញ​ល្អ​ ហើយ​គិត​ទៅ​ចូល​ហ្វឹកហាត់​នេះ​បាន​ប្រហែល៨សប្ដាហ៍ ត្រៀម​ការ​ប្រកួត​ថ្ងៃ​ទី២៩ ​វិច្ឆិកា​ ២០១៩​ នៅ​ឯ​ប្រទេស​ថៃ​។​

Eric Pen(ស្ដាំ) និងដៃគូ

ជើង​ខ្លាំង​ប្រដាល់​សកល​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ ក្នុង​មួយ​ថ្ងៃ​គឺ​ហាត់​ហាត់​២ពេល​ រួម​ទាំង​ការ​រត់​យក​កម្លាំង​ស៊ុហ្វ​នៅ​ខាង​ក្រៅ​ក្លឹប​ទៀត​ផង។​ ព្រោះ​ដោយ​សារ​តែ​ទទួល​ដឹង​ដំណឹង​ថា​ដៃគូ​គេ​ល្អ​ និង​មាន​កម្លាំង​ប្រកួត​បាន​ពេញ​ទឹក។​

អ្នក​ប្រដាល់​ខ្មែរ-អាមេរិក​ បន្ត​ថា​ ការ​ហ្វឹកហាត់​នេះ​មិន​ត្រឹម​តែ​សម្រាប់​ប្រកួត​នៅ​ថៃ​នេះ​ទេ​ ពោល​គឺ​ព្យាយាម​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​ការពារ​ខ្សែក្រវាត់​ WBA Asia​ របស់​ខ្លួន​ផង​ដែរ​នៅ​អំឡុង​ខែ​មករា​ ឆ្នាំ​២០២០​ ខាង​មុខ។​

Eric Pen ពេលកំពុងហ្វឹកហាត់

ចំពោះ​ការ​ប្រកួត​ជា​មួយ​កីឡាករ​កូរ៉េ​លើក​នេះ​ អ្នក​ប្រដាល់​ដែល​មាន​ឈាមជ័រ​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា​ ត្រូវ​ប្រុងប្រយ័ត្ន​ច្រើន​ ព្រោះ​ដៃគូ​គេ​ល្អ​វ៉ៃ​ប្រយោល​ ប៉ុន្តែ​យ៉ាង​ណា​ខ្លួន​បាន​ត្រៀម​រួច​ហើយ​នឹង​សង្ឃឹម​ឈ្នះ​ច្រើន។​ Eric Pen​ ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​ស្រឡាញ់​ និង​លើក​ទឹក​ចិត្ត​ ហើយនឹង​ប្ដេជ្ញាប្រឹង​យក​ជ័យជម្នះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។​

Eric Pen​ កាលមកខ្មែរ

រំលឹក​ដែរ​ថា​ កីឡាករ​ប្រដាល់​សកល​ខ្មែរ-អាមេរិក​ Eric Pen​ នឹង​ត្រូវ​ឡើង​ប្រកួត​មិត្តភាព​ជា​មួយ​អ្នក​លេង​កណ្ដាប់ដៃ​កូរ៉េ​ Hoo Won Lee ​នៅ​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា​ ២០១៩​ ក្នុង​ទីក្រុង​បាងកក។​ Eric Pen​ បច្ចុប្បន្ន​នេះ​ជា​អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​សកល​អាជីព​ វៀតណាម​ Saigon Sport Club​ ៕​

វីដេអូហ្វឹកហាត់៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់