• 2019-11-27 02:06:32
  • បាល់ទាត់

Spurs របស់​ Mourinho វាយ​បក​យក​៣​ពិន្ទុ​នៅ​ Champions League

  • 2019-11-27 02:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur នៅ​តែ​បន្ត​កំណត់ត្រា​ឈ្នះ​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​ Jose Mourinho បើ​ទោះ​ជា​យប់​មិញ​ត្រូវ​គូ​ប្រកួត​នាំ​មុខ​រហូត​ ២-០ ក៏​ដោយ។

ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​បាន​យក​ឈ្នះ​ Olympiakos ៤​ទល់​នឹង​២​ ហើយ​ត្រូវ​គូ​ប្រកួត​នាំ​មុខ​រហូត​២គ្រាប់​ ស៊ុត​បញ្ចូល​ទី​ដោយ​ El-Arabi នៅ​នាទី​ទី​៦ និង​ Borges Semedo នៅ​នាទី​១៩។ យ៉ាង​ណា​នៅ​ចុង​វគ្គ​ទី​មួយ​ Alli រក​បាន​១​គ្រាប់​តាម​វិញ​ ហើយ​ Kane និង​ Aurier បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​បន្ត​បន្ទាប់​នៅ​នាទី​ ៥០, ៧៣ និង​៧៧។​​

នៅ​ប្រកួត​បន្ទាប់​ Tottenham នឹង​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Bournemouth នៅ​ Premier League។ ក្លឹប​មានមូលដ្ឋាន​នៅ​ឡុងដុង​ភាគ​ខាង​ជើង​កំពុង​សម្លឹង​ជ័យ​ជម្នះ​ ៣​ប្រកួត​ជាប់​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​លោក Mourinho៕

ប្រភព៖ Goal ប្រែសម្រួល៖ សៀនហួរ

មតិយោបល់