• 2019-11-27 01:58:02
  • បាល់ទាត់

ក្នុង​លីគ​កំពូល​ៗ កីឡាករ​​ណា​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ឆ្នាំ២០១៩ គិត​ត្រឹម​ខែ​វិច្ឆិកា​នេះ?

  • 2019-11-27 01:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ចុង​ខែ​វិច្ឆិកា​នេះ ក្នុង​លីគ​កំពូល​ទាំង ៥ កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Bayern Munich និង​ក្រុម​ជម្រើស​ប៉ូឡូញ​កីឡាករ Robert Lewandowski។

កីឡាករ​រូប​នេះ​រក​បាន ៤៧​គ្រាប់ នៅ​គ្រប់​កម្មវិធី​។ តាម​ពី​ក្រោយ​ Lewandowski គឺ​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ដែល​រក​បាន ៤៦​គ្រាប់។

ចំណែក​ឯ​លេខ ៣​ បាន​ទៅ​លើ ខ្សែ​ប្រយុទ្ធ​បារាំង​ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប Real Madrid កីឡាករ Karim Benzema ដែល​រក​បាន ៣២​គ្រាប់។ លេខ ៤ បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Liverpool កីឡាករ Sadio Mane។ កីឡាករ​សេណេហ្គាល់​រូប​នេះ​រក​បាន ៣១​គ្រាប់។

ខ្សែ​ប្រយុទ្ធ​ PSG កីឡាករ​ Kylian Mbappe ជាប់​លេខ ៥ ដោយ​រក​បាន​ ៣០​គ្រាប់៕

ប្រភព៖ Football World Ranking

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់