• 2019-11-26 02:13:51
  • បាល់ទាត់

Liverpool អាច​នឹង​បាត់បង់​ Salah ដោយសារ​ព្រឹត្តិការណ៍​អូឡាំពិច​​

  • 2019-11-26 02:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah អាច​នឹង​ទៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​អាយុ​ក្រោម​២៣​ឆ្នាំ​ដើម្បី​ធ្វើ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​នៅ​ប្រទេស​ជប៉ុន។​

ព័ត៌មាន​នេះ​ត្រូវ​បាន​លេច​ឭ​​បន្ទាប់​ពី​អេហ្ស៊ីប​បាន​កក់​កៅអី​ព្រឹត្តិការណ៍​៥​ឆ្នាំ​ម្ដង​ ក្រោយ​ពួកគេ​លើក​ពាន​ជើង​ឯក​អាហ្វ្រិក​ U23 កាល​ពី​សប្ដាហ៍​មុន។​ សម្រាប់​វិញ្ញាសា​បាល់ទាត់​នៅ​អូឡាំពិក​គឺ​តម្រូវ​ឲ្យ​ប្រើ​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​ ប៉ុន្តែ​អាច​មាន​៣​រូប​លើស​អាយុ​ ខណៈ​ Salah គឺ​ជា​បេក្ខភាព​ម្នាក់​ដែល​អាច​នឹង​ជ្រើសរើស​។​

យ៉ាង​ណា​អ្នក​ចាត់ការ​​ Jurgen Klopp មាន​ផែន​ការ​ពិភាក្សា​រឿង​នេះ​ជាមួយ​ Salah ដោយ​មិន​ចង់​ឲ្យ​រូប​គេ​ធ្វើ​ការ​ប្រកួត​ញឹកញាប់​ពេក​ទេ​ ណា​មួយ​វា​អាច​បង្ក​ឲ្យ​កីឡាករ​​របស់​លោក​មាន​បញ្ហា​របួស​ អាច​ប៉ះ​ពាល់​ដល់​ប្រកួត​នៅ​ក្លឹប​ Liverpool៕ ​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់