- 2019-11-25 11:40:37
- បាល់ទាត់
Kane ឆ្លៀតទៅលេង Pochettino ក្រោយអស់ការងារនៅ Spurs
- 2019-11-25 11:40:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane ឆ្លៀតទៅលេង Pochettino ក្រោយអស់ការងារនៅ Spurs
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានបង្ហើបថា ខ្លួនបានឆ្លៀតទៅសួរសុខទុក្ខលោក Mauricio Pochettino បន្ទាប់ពីលោកត្រូវបានបញ្ចប់ការងារនៅក្លឹប Tottenham Hotspur កាលពីសប្ដាហ៍មុន។
Kane បានរៀបរាប់ថា រឿងដែលក្លឹបបានបណ្ដេញលោក Pochettino បានធ្វើឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង។ ហេតុនេះហើយទើប Kane ចង់ទៅសួរសុខទុក្ខលោក Poch។
កីឡាកររូបនេះបានបង្ហើបថា ខ្លួនបានជជែកជាមួយអតីតអ្នកចាត់ការរបស់ខ្លួនរាប់ម៉ោងដែរ មុននឹងដឹងថាមានអ្នកចាត់ការថ្មី (លោក Jose Mourinho) ត្រូវបានតែងតាំង។ Kane បានប្រាប់ថា គ្រប់គ្នាតែកាត់ចិត្ត ហើយឈានទៅមុខជានិច្ចនៅពេលដែល លោក Mourinho មកដល់។
ក្រៅពីនេះ Kane ជឿជាក់ថា Mourinho អាចនឹងដឹកនាំឲ្យ Spurs ឈ្នះពានណាមួយក្នុងរដូវកាលនេះ ក៏ដូចជាក្នុងពេលអនាគត៕