- 2019-11-25 03:18:44
- បាល់ទាត់
Ballon d'Or ឆ្នាំនេះសមបានទៅកីឡាកររបស់ Liverpool
- 2019-11-25 03:18:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ballon d'Or ឆ្នាំនេះសមបានទៅកីឡាកររបស់ Liverpool
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid កីឡាករ Eden Hazard បានគិតថាពានកីឡាករឆ្នើមប្រចាំឆ្នាំ Ballon d'Or គួរតែធ្លាក់លើដៃរបស់កីឡាករ Liverpool។
Hazard បានប្រាប់ទៅកាន់កាសែតបារាំងថា Sadio Mane, Mohamed Salah ឬខ្សែការពារ Virgil van Dijk សមនឹងឈ្នះពាន Ballon d'Or។ "សម្រាប់ខ្ញុំ ខ្ញុំនឹងឲ្យពានទៅកាន់កីឡាកររបស់ Liverpool ម្នាក់។ Mane, Salah ឬ Van Djik សមនឹងទទួលបានវា"។ សម្ដីរបស់កីឡាករសញ្ជាតិបែលហ្ស៊ិក។
ក្នុងបញ្ជីបេក្ខភាព៣០នាក់ប្រជែងពាន Ballon d'Or ២០១៩ កីឡាកររបស់ Liverpool មានច្រើនជាងគេ។ ក្នុងនោះមាន៧នាក់លើសក្រុមផ្សេង មានដូចជា៖ Sadio Mane, Mohamed Salah, Virgil van Dijk, Alisson Becker, Roberto Firmino, Arnoldនិង Wijnaldum។
Ballon d'Or ២០១៩ នឹងប្រកាសអ្នកឈ្នះនៅថ្ងៃទៅ ២ ខែ ធ្នូ ឆ្នាំ ២០១៩ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។