• 2019-11-25 03:28:31
  • កីឡា​ផ្សេង​ៗ

កម្ពុជា ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់លំដាប់ពិភពលោកលើកទី១ ចម្ងាយ ៤៦៧ គីឡូម៉ែត្រ ឆ្លង​កាត់​ខេត្ត​ចំនួន​៣

  • 2019-11-25 03:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤,៥,៦ ខែ​មករា ឆ្នាំ​២០២០​ ខាង​មុខ គឺ​ឆ្លង​កាត់​ខេត្ត​​សក្ដានុពល​ផ្នែក​ទេសចរណ៍​ធំ​ៗ​ ចំនួន​៣ គឺ​ខេត្ត កំពត ខេត្ត កែប និង​ខេត្ត​កោះកុង។

​ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​​ពី​គោល​ដៅ និង​ទិស​ដៅ​សំខាន់​ៗ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កីឡា​នេះ​ឡើង​លោក​ថា​«​ទី១ គឺ​យើង​បាន​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ដែល​កម្ពុជា​ជាប់​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លោក​ពិភពលោក។ ទី២ យើង​ចង់​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​និង​កីឡា​ដែល​ជា​ឧស្សាហកម្ម​លោក​ពិភពលោក។ ទី៣ គឺ​យើង​បាន​រួម​ចំណែក​ក្នុង​ការ​យុទ្ធនាការ​ស៊ីហ្គេម​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ទី៤ គឺ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រណាំង​កង់​​​កម្រិត​ខ្ពស់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពោល​គឺ​ផ្ដល់​ឱកាស​ដល់​កីឡាករ​កម្ពុជា​ដើម្បី​ស្វែង​រក​បទពិសោធន៍​លំដាប់​អន្តរជាតិ​»។ ​ជាង​នេះ​ទៅ​ទៀត ​លោក​ទទូច​ឲ្យ​​ប្រ​ជា​ជន​ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ចូល​ផ្សព្វ​ផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ផង​ដែរ។

គួរ​រំលឹក​ដែល​ថា បច្ចុប្បន្ន​មាន​អ្នក​ប្រណាំង​កង់​អាជីព​​លំដាប់​ពិភពលោក១១ក្រុម​ហើយ ​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្រុម​ទាំង​នោះ​មាន​៖ ម៉ាឡេស៊ី(ក្រុម​ជើងឯក​តំបន់​អាស៊ី) ឥណ្ឌូណេស៊ី ព្រុយណេ ហ្វីលីពីន អូស្ត្រាលី ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ កូរ៉េ ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​៨ក្រុម​ផ្សេង​ទៀត​ដែល​កំពុង​តែ​រង់​ចាំ​ការ​បញ្ជាក់​បន្ថែម​រួមមាន៖ ជប៉ុន ចិន(២ក្រុម) ហុងកុង ថៃ បារាំង អាមេរិក និង កាហ្សាក់ស្ថាន៕

អត្ថបទ៖ Yorn Sovieth

មតិយោបល់