• 2019-11-25 02:21:07
  • បាល់ទាត់

ដឹក​នាំ​ឈ្នះ​ប្រកួត​ដំបូង​ភ្លាម Kane បង្ហាញ​ជំនឿ​ចិត្ត​ធំ​មួយ​លើ Mourinho

  • 2019-11-25 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane ជឿជាក់​ថា អ្នក​ចាត់​ការ​ថ្មី Jose Mourinho អាច​បញ្ចប់​​ការ​មិន​ឈ្នះ​ពាន​រយៈពេល​១១​ឆ្នាំ​​របស់ Spurs​។

Mourinho បាន​ចូល​មក​កាន់​តំណែង​នៅ Spurs ក្រោយ​ក្លឹប​បណ្ដេញ​លោក Mauricio Pochettino កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ សម្រាប់​ការ​ដឹក​នាំ​ប្រកួត​ដំបូង​នៅ Premier League លោក Jose បាន​ជួយ​ក្រុម​ឈ្នះ West Ham ៣-២។

ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​ឈ្នះ​ពាន​២០​ហើយ ប៉ុន្តែ Spurs មិន​ទាន់​ឈ្នះ​មួយ​សោះ​គិត​​​ចាប់​តាំង​ពី​ឈ្នះ​ពាន​ចុងក្រោយ  League Cup ក្នុង​ឆ្នាំ​២០០៨។ Kane បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា៖ "Jose ឈ្នះ​ពាន​គ្រប់​ក្លឹប​ដែល​លោក​ទៅ​កាន់។ Mourinho ពិត​ជា​ចង់​ឈ្នះ។ ខ្ញុំ​ប្រាកដ​ថា ខ្ញុំ​ចង់​ឈ្នះ​ពាន​នៅ​ទី​នេះ ហើយ​វា​គឺ​ជា​ឆ្នាំ​របស់​ពួក​យើង"។

ខាង​ក្រោម​គឺ​ជា​តារាង​ដែល Jose ធ្លាប់​លើក​ពាន​ជាមួយ​ក្លឹប​ដែល​លោក​ដឹក​នាំ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់