• 2019-11-24 09:17:53
  • ប្រដាល់

ទូច​ ដេវីត​ ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​ចាញ់​ កូយ​ ឡាយ​

  • 2019-11-24 09:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​លេច​មុខ​ល្បី​លើ​ហ្វេសបុក​ក្រោយ​ទម្លាក់​ ឡុង​ ជិន​ ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ ឥលូវ​ចាញ់​ កូយ​ ឡាយ​ វិញ​ម្ដង​អស់​ឱកាស​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ម្សិលមិញ​នេះ។​

កូយ ឡាយ និង​ ទូច ដេវីត

បើ​ទោះ​ជា​ការ​ខំប្រឹង​ខ្លាំង​ និង​តស៊ូ​ស្វិតស្វាញ​យ៉ាង​ណា​ក៏​ដោយ​ នៅ​តែ​ធ្វើ​ឲ្យ​កីឡាករ​ទើប​លេច​មុខ​ ទូច​ ដេវីត​ មិន​អាច​បន្ត​ដំណើរ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ឡើយ។​ ការ​ប្រកួត​រវាង​កូន​សិស្ស​លោក​ អាត​ សំរឹទ្ធ​ និង​ កូយ​ ឡាយ​ ពិត​ជា​ជក់ចិត្ត​វ៉ៃ​ពេញ​៣ទឹក​សង​ទៅ​សង​មក​គ្នា​តែ​ម្ដង។​

កូយ ឡាយ និង​ ទូច ដេវីត

កូយ​ ឡាយ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ សិស្ស​ប្អូន​ខាង​លើ​នេះ​គឺ​ល្អ​កម្លាំង​ ស៊ុហ្វ​ពេញ​ ចំណែក​កណ្ដាប់ដៃ​ និង​ស្នៀត​ទាត់​ក៏​ល្អ​ដែរ​ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន។​ ដោយ​សារ​តែ​ខ្លួន​បាន​ហ្វឹកហាត់​ពេញ​ ឬ​ត្រៀម​ខ្លួន​បាន​ល្អ​ទើប​អាច​ឈ្នះ​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។​

ទូត ដេវីត(ខៀវ)

ទូត​ ដេវីត​ ចាញ់​ពិន្ទុ​ កូយ​ ឡាយ​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ម្សិលមិញ​នេះ​នៅ​សង្វៀន​ប៉ុស្តិ៍លេខ៥ ​ព្រែកកំពិស។​ ចាញ់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មែន​ ប៉ុន្តែ​ ទូត​ ដេវីត​ នៅ​មាន​ឱកាស​ប្រកួត​យក​លេខ៣​ ដែល​មានប្រាក់​រង្វាន់​ ៧៥០​ដុល្លារ​ជា​មួយ​ សូត្រ​ ខេវិន​ បន្តទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់